×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

លោក Conte ថា ពេលខ្លះ​យើងត្រូវ​ប្រើការ៉ុត ពេលខ្លះ​ប្រើរំពាត់ បន្ទាប់​ពី Spurs ធ្លាក់ចេញ​ពី FA Cup

ក្រុម Tottenham Hotspurបានធ្លាក់ចេញពីពានរង្វាន់ FA Cup បន្ទាប់ពីចាញ់ក្រុម Middlesbrough នៅក្នុងម៉ោងបន្ថែម១៥នាទីពីរដង បន្ទាប់លទ្ធផលសូន្យស្មើក្នុង ៩០នាទី។ កីឡាករ Josh Coburn រកគ្រាប់បាល់ជ័យជម្នះនៅនាទីទី១០៧ ដើម្បីផ្ដល់ភាពរាំងស្ងួតសម្រាប់ Spurs នៃការឈ្នះពានរង្វាន់ផ្សេងៗ រហូតដល់១៤ឆ្នាំ។

លោក Antonio Conte អ្នកចាត់ការសញ្ជាតិអ៊ីតាលី បាននិយាយថា៖ ” ខ្ញុំមានអារម្មណ៍ថា យើងបាត់បង់ឱកាសល្អ ក្នុងការទៅជុំបន្ទាប់។ ពិតជាមានការខកចិត្តសម្រាប់លទ្ធផលចុងក្រោយ។”

នៅពេលសួរថា តើអនាគតរបស់គាត់ នឹងទៅជាយ៉ាងណាជាមួយ Spurs ដូចដែលធ្លាប់បានសួរបន្ទាប់ពីចាញ់ក្រុម Burnley លោក Conte បានបន្ថែមថា៖ “សម្រាប់ខ្ញុំ មានបំណងប្រាថ្នា និងឆន្ទៈនិងការអត់ធ្មត់ក្នុងការខិតខំប្រឹងប្រែង និងកែលម្អ ធ្វើឱ្យក្រុមនេះមានស្ថិរភាពជាងអតីតកាល ពីព្រោះនេះគឺជាគន្លឹះដែលអាចផ្លាស់ប្តូរស្ថានភាពបាន។”

“គ្រូបង្វឹកចាស់ៗរបស់ខ្ញុំនៅអ៊ីតាលី ពួកគេបានបង្រៀនខ្ញុំថា ពេលខ្លះគ្រូបង្វឹកត្រូវប្រើ ការ៉ុត ពេលខ្លះ រំពាត់ ។ បន្ទាប់ពី Burnley ប្រើរំពាត់ហើយយើងក៏ឈ្នះ។ បន្ទាប់ពី Leeds ប្រើការ៉ុតហើយយើងក៏ចាញ់”។

“ពេលខ្លះវាមិនមែនជាបច្ចេកទេស ឬយុទ្ធសាស្ត្រទេ។ ពេលខ្លះអ្នកត្រូវជំរុញផ្នែកផ្លូវចិត្ត និងរក្សាការផ្តោតអារម្មណ៍របស់ពួកគេ។ ខ្ញុំដឹងថាវាពិបាកណាស់។”

ប្រកួតបន្ទាប់ Spurs ត្រូវស្វាគមន៍ Everton ក្នុងក្របខណ្ឌ Premier League នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២។ បច្ចុប្បន្ន ពួកគេឈរនៅលេខ៧ ក្នុងតារាង មានគម្លាត ៥ពិន្ទុពីក្រុមលេខ៤ Manchester United តែក្រុមមាន់ខ្នាយមាស សល់ ២ប្រកួតក្នុងដៃ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង