ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ប្រភេទអូមីក្រុងចំនួន ៣៦៨ នាក់ ក្នុងនោះករណីនាំចូលចំនួន ២៥ នាក់ និងឆ្លងក្នុងសហគមន៍ ៣៤៣ នាក់ ខណៈអ្នកជំងឺជាសះស្បើយចំនួន ៤០២ នាក់ និងស្លាប់ ១នាក់។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៣១.៣៧២ នាក់, អ្នកជាសះស្បើយសរុបចំនួន ១២៥.០២៩ នាក់ និងស្លាប់សរុបចំនួន ៣.០៣៣ នាក់៕