ចិន៖ អ្នកនិយមលេងបណ្តាញសង្គមចិន កំពុងនាំគ្នាចាប់អារម្មណ៍ជាមួយនឹងរូបភាពមួយចំនួនរបស់តារាសម្តែងស្រី Angela Baby ក្នុងថ្ងៃកំណើតឈានចូលវ័យ ៣៣ឆ្នាំរបស់នាង កាលពីថ្ងៃទី២៨ ខែកុម្ភៈ កន្លងទៅដែលនាងបានតុបតែងស្លៀកឈុតតុក្កតា Tinker Bell យ៉ាងស្រស់ស្អាត។
តារាស្រីរូបនេះ ត្រូវបានអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ចំពោះសម្រស់ស្រស់ស្អាត ក្មេងជាងវ័យ និងកាន់តែទាក់ទាញខ្លាំងឡើងចំពោះរូបភាពប៉ុន្មានសន្លឹកក្នុងថ្ងៃកំណើតឆ្នាំនេះ។ ទោះបីជាកំពុងដំណើរការលែងលះគ្នាក៏ដោយ ប៉ុន្តែគ្រប់គ្នាបានចាប់អារម្មណ៍ថា អ្នកម្តាយកូន១រូបនេះ ហាក់មិនមានអារម្មណ៍សោកសៅអ្វីបន្តិចឡើយ។
គួរបញ្ជាក់ដែរថា បន្ទាប់ពីប្រកាសលែងលះជាមួយអតីតស្វាមីដែលជាតារាសម្តែងគឺលោក Huang Xiaoming កាលពីពេលថ្មីៗនេះរួចមក Angela កាន់តែស្រស់ស្រាយជាមួយនឹងជីវិតថ្មី ដោយនាង បានចំណាយពេលជាមួយកូនប្រុសច្រើនជាងមុនផងដែរ៕