ខណៈម្ចាស់ក្លិបតោខៀវ លោក Roman Abramovich ពិចារណាលក់ Chelsea កីឡាករមួយចំនួន អាចនឹងចាកចេញពីក្រុមដែលមានមូលដ្ឋាននៅកីឡដ្ឋាន Stamford Bridge នាចុងបញ្ចប់នៃរដូវកាលនេះ។
សេចក្ដីរាយការណ៍ឱ្យដឹងថា កីឡាករ Armando Broja និង Faustino Anjorin អាចនឹងចាកចេញទៅកាន់ក្លិប Southampton ។ ចំណែក សារព័ត៌មាន Sky អាល្លឺម៉ង់ បានរាយការណ៍ថា Timo Werner នឹងចាកចេញ ជាមួយក្លិបដែលមានសក្ដានុពលក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធរូបនេះ គឺ Borussia Dortmund ។
Christian Pulisic និង Hakim Ziyech ក៏អាចស្ថិតក្នុងទីផ្សារដោះដូរកីឡាករនារដូវក្ដៅខាងមុខ ខណៈ Chelsea ចង់ពង្រឹងផ្នែកហិរញ្ញវត្ថុសម្រាប់ខ្សែបម្រើ Declan Rice របស់ West Ham United ឬខ្សែបម្រើ Aurelien Tchouameni របស់ក្រុម Monaco ។
Sky Sports រាយការណ៍ថា Chelsea និង Antonio Rudiger មិនទាន់ស្ថិតក្នុងការចរចាអស់រយៈពេលជាង ១ខែ ខណៈលេចឮថា ភ្នាក់ងាររបស់ខ្សែការពារអាល្លឺម៉ង់រូបនេះ បានជួបជាមួយតំណាងរបស់ក្លិប Paris Saint-Germain និង Real Madrid ។
លោក Fabrizio Romano អ្នកជំនាញផ្នែកដោះដូរកីឡាករ បានបញ្ជាក់ថា ខ្សែការពារ Andreas Christensen កំពុងចរចាជាមួយក្លិបអ្នកមានបុណ្យ Barcelona ដើម្បីធ្វើឱ្យការផ្ទេរមួយកើតឡើង។ លោកបន្តថា ក្រុម Bayern Munich ក៏បង្ហាញការចាប់អារម្មណ៍លើកីឡាករសញ្ជាតិដាណឺម៉ាកនេះផងដែរ។ ប៉ុន្តែលោកក៏បានអះអាងថា ក្រុមមកពីក្របខណ្ឌ La Liga ក៏អាចបញ្ចុះបញ្ចូលប្រធានក្រុម Cesar Azpilicueta ក្នុងការផ្លាស់ទៅកាន់ប្រទេសអេស្ប៉ាញ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕