×

Erik Ten Hag កំពុង​រៀនភាសាអង់គ្លេស ត្រៀមខ្លួន​សម្រាប់​ការងារ​នៅ Man Utd

អ្នកចាត់ការទូទៅរបស់ក្រុម Ajax លោក Erik ten Hag ត្រូវបានគេរាយការណ៍ថា កំពុងរៀនភាសាអង់គ្លេស ដើម្បីត្រៀមទទួលយកការងារនៅក្លិបបិសាចក្រហម Manchester United នៅចុងបញ្ចប់នៃរដូវកាលនេះ។

Manchester United កំពុងស្វែងរកអ្នកចាត់ការថ្មី ដើម្បីជំនួសតំណែងគ្រូបង្វឹកបណ្តោះអាសន្ន លោក Ralf Rangnick នៅចុងបញ្ចប់នៃរដូវកាលនេះ។ លោក Ten Hag និង លោក Mauricio Pochettino របស់ PSG ត្រូវបានគេយល់ថាជាបេក្ខភាពឈានមុខគេ ក្នុងការទទួលតំណែងអ្នកចាត់ការថ្មីនេះ។

បុរសជនជាតិហុល្លង់ អាយុ ៥២ ឆ្នាំរូបនេះ រៀនភាសាអង់គ្លេស ពង្រឹងផ្នែកភាសាដែលតម្រូវការចាំបាច់នៅក្នុងការសម្ភាសផ្សេងៗ។ កាសែត Daily Mail រាយការណ៍ថា Ten Hag បានប្រជែងតំណែងនៅ Tottenham Hotspur កាលពីដើមរដូវកាល ប៉ុន្តែភាសារបស់គាត់នៅខ្សោយ ទើបបានជាក្លិបបានជ្រើសរើសលោក Nuno Espirito Santo ជំនួសវិញ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង