សៀមរាប៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការដោះលែង សត្វក្ងោកចំនួន ៤ក្បាលនៅតំបន់អង្គរ នៃខេត្តសៀមរាប កាលពីពេលថ្មីៗនេះ។
ប្រភេទសត្វសំខាន់នេះ កំពុងបង្កើតនូវការវិលត្រឡប់មកវិញ នៅតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ការដោះលែងប្រភេទសត្វសំខាន់ៗ ដូចជា ទោចមកុដ និង ក្ងោក អាចជួយស្តារប្រព័ន្ធអេកូឡូស៊ីនៅតំបន់អង្គរឡើងវិញ។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ សហការជាមួយអាជ្ញាធរជាតិអប្សរា និងរដ្ឋបាលព្រៃឈើ បានអនុញ្ញាតឱ្យមានការដោះលែងសត្វជាង ៤០ក្បាល ដែលជាផ្នែកមួយនៃគម្រោងការដោះលែងសត្វព្រៃតំបន់អង្គរ។
សូមជម្រាបថា មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះ បានបរិច្ចាគសត្វក្ងោកទាំងនេះ សម្រាប់ធ្វើការដោះលែង៕
(ទស្សនាវីដេអូ)