×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

CBS គុនខ្មែរ៖ ទន្សោង និង ឆ្លាម មួយណា​ខ្លាំងជាង? ជួបគ្នា​យប់នេះ​ក្នុង​ការប្រកួត​លើ​សង្វៀន​សប្ដាហ៍ដំបូង

មិនទាន់ប្រកួតផង ឡុង អាឆើត និង ប៊ន ពន្លឹក តំណាងឱ្យក្រុម ទន្សោង ទក្សិណ បានបង្ហាញមហិច្ឆតាចង់ឈ្នះខ្សែក្រវាត់ក្នុងកម្មវិធី “CBS គុនខ្មែរ” ទៅហើយ ប៉ុន្តែគូប្រកួតរបស់ពួកគេ គឺ ប៉ែន កាក់ចៅចិត្រ និង ផាន់ ខាំតៃ មកពីក្រុម ឆ្លាមស ឦសាន ក៏មិនមានការភ័យខ្លាចចំពោះការគំរាមកំហែងនេះដែរ។

លោក ផុន ផាន់ណា គ្រូកិត្តិយសនៃក្រុម ទន្សោង ទក្សិណ បានបង្ហាញការជឿជាក់លើកូនសិស្សរបស់គាត់ ហើយលោកសង្ឃឹម ១០០ភាគរយ ទាំង ឡុង អាឆើត ទាំង ប៊ន ពន្លឹក នឹងឈ្នះក្នុងការប្រកួតយប់នេះ។ ចំណែក លោក ឡៅ សំណាង គ្រូកិត្តិយសរបស់ក្រុម ឆ្លាមស ឦសាន បានបញ្ជាក់ថា ខាំតៃ មានជំហររឹង ហើយវ៉ៃធ្ងន់ច្បាស់មួយៗ ចំណែក ចៅចិត្រ គឺគ្រប់គ្រឿងទាំងចាប់ ទាំងទាត់ ទាំងដៃ និងទាំងកែង។

យប់ថ្ងៃសុក្រ ទី០៤ ខែមីនា ឆ្នាំ២០២២នេះ លោកអ្នក នឹងបានទស្សនាយ៉ាងជក់ចិត្ត នូវការប្រកួតលើសង្វៀន CBS គុនខ្មែរ រវាង ប៊ន ពន្លឹក ទល់នឹង ផាន់ ខាំតៃ សម្រាប់ប្រភេទទម្ងន់ ៥៤ គីឡូក្រាម និង ឡុង អាឆើត ប៉ះ ប៉ែន កាក់ចៅចិត្រ លើប្រភេទទម្ងន់ ៥៧ គីឡូក្រាម ចាប់ពីម៉ោង ៧យប់ ដល់ ៩ យប់ នៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុកផេក “ស៊ីប៊ីអេស គុនខ្មែរ – CBS KunKhmer” ។

ចូលរួមទស្សន៍ទាយទាំងអស់គ្នា ថាតើកីឡាកររូបណានឹងឈ្នះ ហើយក្រុមណា នឹងអាចរកពិន្ទុនាំមុខគេក្នុងសប្ដាហ៍ដំបូងនេះ? CBS គុនខ្មែរ ត្រូវបានគាំទ្រពេញទំហឹងដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង