×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច»សប្ដាហ៍ទី៨៖ ល្បិចថ្មីពីកំពូលចុងភៅទាំងពីរ មិនត្រឹមតែមិនផ្ដល់ម្ហូបគ្រប់គ្រាន់ដល់កីឡាករទេ ថែមទាំងប្រើវិធីសាស្ត្រខូចឱ្យគេទិញម្ហូបទៀត
  2. យុវជនមួយរូបត្រូវចាប់ខ្លួនករណីបង្ហោះសារគម្រាមខ្សែប្រយុទ្ធ Kai Havertz
  3. ត្រឹមតែម្ហូប១ចាន អាចប្រែក្លាយជោគវាសនារបស់អ្នកជារៀងរហូត! ចូលរួមដាក់ពាក្យជាមួយ MasterChef រដូវកាលទី៤ នាចុងសប្ដាហ៍នេះ
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ គាំទ្រវិស័យឯកជនក្នុងការចូលរួមបង្ហាញវប្បធម៌ខ្មែរ ក្នុងកម្មវិធី Miss Cosmo Cambodia
  5. កុំឱ្យឱកាសនេះកន្លងផុតទៅ! ថ្ងៃទី២៥-២៦ ខែមករា អ្នកកំពង់ចាមអាចមកដាក់ពាក្យជាមួយ MasterChef និងជួបជាមួយលោក វីល្លៀម នៅទីតាំងនេះ

ហុងកុង​ផ្ទុះ​កូវីដ​ខ្លាំង ពេលនេះ​តារា​សម្តែង Nancy Wu រកឃើញ​វិជ្ជមាន​កូវីដ១៩

ហុងកុង៖ ខណៈហុងកុងកំពុងមានការរាលដាលនៃវីរុសកូវីដ១៩ខ្លាំងរហូតមន្ទីរពេទ្យលែងមានគ្រែសម្រាប់អ្នកជំងឺសម្រាកព្យាបាល។ ទន្ទឹមនឹងវីរុសមួយនេះកំពុងវាយលុកទឹកដីស៊ីវិល័យហុងកុង សូម្បីតែតារាសម្តែង Nancy Wu ក៏បានឆ្លងកូវីដ១៩ ខណៈកំពុងសម្តែងរឿងថ្មីជាមួយតារាប្រុស Moses Chan។

ទោះជាយ៉ាងណា Nancy បានឱ្យដឹងថា អាការរបស់នាងមិនមានអ្វីធ្ងន់ធ្ងរឡើយ ហើយពេលនេះក៏បានធូរស្រាលច្រើនផងដែរ ចំណែកឯ Moses Chan កំពុងធ្វើចត្តាឡីស័ក និងតាមដានសុខភាពបន្ត។ គួរបញ្ជាក់ផងដែរថា សម្រាប់តារាប្រុស Moses Chan វិញត្រូវបានគ្រប់គ្នាដឹងថា លោកជាតារាមួយរូបដែលមានការការពារខ្ពស់បំផុតដោយសារខ្លាចនាំទុក្ខដល់គ្រួសារ ប៉ុន្តែព្រោះតែការងារទើបធ្វើឱ្យតារាប្រុសរូបនេះនៅតែត្រូវមានសកម្មភាពនានាក្នុងសិល្បៈ។

ប៉ុន្តែរូបលោកផ្ទាល់បានព្យាយាមការពារខ្ពស់បំផុត ថែមទាំងរក្សាគម្លាតពីប្រពន្ធកូន និងពាក់ម៉ាសគ្រប់ពេលនៅផ្ទះទៀតផងដើម្បីចៀសវាងមានបញ្ហាដល់ប្រពន្ធកូនរបស់លោក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង