×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ចក្រភពអង់គ្លេស ដាក់​ទណ្ឌកម្ម​លើ​មហាសេដ្ឋី Alisher Usmanov ដែល​ឧបត្ថម្ភ​ក្លិប Everton

ចក្រភពអង់គ្លេស បានប្រកាសដាក់ទណ្ឌកម្មលើមហាសេដ្ឋីរុស្ស៊ី ពីររូប គឺលោក Alisher Usmanov និង Igor Shuvalov ដោយសារបញ្ហានៅអ៊ុយក្រែន។

ក្រុមហ៊ុន USM របស់លោក Usmanov ធ្លាប់មានទំនាក់ទំនងឧបត្ថម្ភជាមួយ Arsenal និង Everton ។ ចំណែកលោក Shuvalov គឺជាអតីតឧបនាយករដ្ឋមន្ត្រីរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌឺមៀ ពូទីន ហើយបច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគាររុស្ស៊ីមួយ។

នៅក្រោមការរឹតបន្តឹងថ្មីរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស ទ្រព្យសម្បត្តិរបស់ពួកគេ នឹងត្រូវបានបង្កក ហើយពួកគេ នឹងត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរទៅកាន់ចក្រភពអង់គ្លេស។ ពលរដ្ឋអង់គ្លេស និងអាជីវកម្ម នឹងមិនត្រូវបានអនុញ្ញាតឱ្យរកស៊ីជាមួយពួកគេទេ។

ក្រុមហ៊ុនដែលលោក Usmanov បានឧបត្ថម្ភកន្លែងហ្វឹកហាត់សម្រាប់ក្លិប Everton និងគម្រោងកីឡដ្ឋានថ្មីរបស់ Everton ដែលនឹងត្រូវបើកនៅឆ្នាំ២០២៤។ ទោះជាយ៉ាងណាក៏ដោយកាលពីថ្ងៃពុធ ក្លិប Everton បានផ្អាកទំនាក់ទំនងជាមួយក្រុមហ៊ុននេះ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង