Middlesbrough ដែលបានទម្លាក់ក្រុម Tottenham Hotspur ចេញពីពានរង្វាន់ FA Cup នឹងបើកទ្វារកីឡដ្ឋានរបស់ខ្លួន ស្វាគមណ៍ Chelsea ក្នុងវគ្គ ៨ក្រុមចុងក្រោយ។
Chelsea បានយកឈ្នះក្រុម Luton កាលពីថ្ងៃពុធ និងធ្វើដំណើរទៅកាន់ភាគខាងជើង ដើម្បីស្វែងរកកៅអីមួយនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ក្រុមដែលឈ្នះ ៦សម័យកាល Manchester City ត្រូវប៉ះក្រុមមកពីក្របខណ្ឌ Premier League ដូចគ្នា ពោលគឺក្រុម Southampton ខណៈក្រុម Liverpool ដែលទើបតែឈ្នះពានរង្វាន់ Carabao Cup អាចជួបក្រុម Nottingham Forest ឬ Huddersfield ដែលក្រុមទាំងពីរនឹងប៉ះគ្នានៅថ្ងៃចន្ទ។
Crystal Palace នឹងប្រកួតជាមួយក្រុម Everton នៅកីឡដ្ឋាន Selhurst Park ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕