×

មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត ទទួល​បាន​ម៉ាស៊ីន​ធ្វើតេស្ត ម៉ាក ID NOW Abbott U.S ចំនួន​២គ្រឿង ដែល​អាចធ្វើរោគវិនិច្ឆ័យ​រក​មេរោគកូវីដ-១៩ ត្រឹមតែ​រយៈពេល ១៣នាទី

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣ ខែមីនា បានធ្វើការប្រគល់ម៉ាស៊ីនធ្វើតេស្តរកមេរោគកូវីដ-១៩ ម៉ាក ID NOW Abbott U.S និងម៉ាស៊ីនអេកូយួរដៃចំនួនពីរគ្រឿងជូនមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ពិធីប្រគល់ បានធ្វើឡើងក្រោមវត្តមានលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកសាស្រ្តាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

យោងតាមក្រសួងសាធារណការ បានឱ្យដឹងថា ម៉ាស៊ីនធ្វើតេស្តរកមេរោគកូវីដ-១៩ ម៉ាក ID NOW Abbott U.S ជាបច្ចេកវិទ្យាទំនើប មានប្រសិទ្ធភាព សុវត្ថិភាពខ្ពស់ មានលក្ខណៈពិសេសអាចធ្វើរោគវិនិច្ឆ័យរកមេរោគកូវីដ-១៩ បានយ៉ាងឆាប់រហ័ស ដោយទទួលបានលទ្ធផល និងទិន្នន័យត្រឹមត្រូវជាក់លាក់ក្នុងរយៈពេល១៣នាទី ឬតិចជាងនេះប្រកបដោយសុក្រឹតភាពខ្ពស់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង