×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

ទីបំផុត Selina Jen សមាជិក​ក្រុម S.H.E រកបាន​អ្នកស្អំ​បេះដូង​ហើយ​ក្រោយលែងលះ​អស់៦ឆ្នាំ

តៃវ៉ាន់៖ បន្ទាប់ពីរូបភាពរបស់តារាចម្រៀង Selina Jen សមាជិកក្រុម S.H.E ត្រូវបានប្រមាញ់មានភាពល្អូកល្អឺនជាមួយបុរសម្នាក់មក ទើបនាងព្រមសារភាពថា ពេលនេះនាង កំពុងមានទំនាក់ទំនងស្នេហាជាមួយបុរសដែលមិនមែនជាអ្នកសិល្បៈវ័យ ៣៣ឆ្នាំ។

រូបភាពរបស់តារាស្រីវ័យ ៤០ឆ្នាំរូបនេះ ត្រូវបានប្រទះឃើញបណ្តើរគ្នាទៅសណ្ឋាគារវិញ បន្ទាប់ពីអ្នកទាំង២បានដើរផ្សារទិញទំនិញរួច។ រីឯនៅថ្ងៃបន្ទាប់មកទៀត អ្នកទាំង២ ក៏បានធ្វើដំណើរទៅមន្ទីរពេទ្យដើម្បីយកលទ្ធផលតេស្ត PCR។

យោងតាមសារព័ត៌មាន Taiwan Apple Daily បានឱ្យដឹងថា Selina Jen បានមានទំនាក់ទំនងជាមួយមិត្តប្រុសនាង កាលពីខែកញ្ញា ឆ្នាំមុន។ រីឯអ្នកចាត់ការរបស់តារាស្រីរូបនេះ បានឱ្យដឹងថា មូលហេតុដែលនាង មិនបើកចំហរទំនាក់ទំនងមួយនេះ ដោយសារនាង គ្រាន់តែចង់ការពារមិត្តប្រុស ព្រោះលោក មិនមែនជាអ្នកសិល្បៈ។

គួររំឭកដែរថា Selina Jen ធ្លាប់រៀបការជាមួយនឹងមេធាវី Richard Chang កាលពីឆ្នាំ២០១១ ប៉ុន្តែអ្នកទាំង២ បានលែងលះគ្នាក្នុងឆ្នាំ២០១៦ ដោយប្តូរមកធ្វើជាមិត្តល្អនឹងគ្នា។ ក្រោយលែងលះ មេធាវី Richard ក៏បានរៀបការប្រពន្ធថ្មីក្នុងឆ្នាំ២០១៩។ ចំណែកឯ Selina ក៏កំពុងមានទំនាក់ទំនងជាមួយអ្នកថ្មីយ៉ាងផ្អែមល្ហែមដូចគ្នាផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង