×

ប្រទេសឡាវ ដាក់ឱ្យ​ប្រើ​សាកល្បង​រថយន្ត​ដឹកសំរាម ដើរ​ដោយ​អគ្គិសនី

វៀងចន្ទន៍៖ ការសាកល្បងលើកដំបូងសម្រាប់រថយន្តដឹកសំរាម ដើរដោយអគ្គិសនី នឹងធ្វើឡើងនៅក្នុងរដ្ឋធានីវៀងចន្ទន៍ ដែលចាប់ផ្ដើមនៅក្នុងសង្កាត់ចំនួន៣។

ប្រធានការិយាល័យគ្រប់គ្រង និងសេវាកម្មទីក្រុងវៀងចន្ទន៍ លោក ប៊ុនចាន់ កែវសីមាម៉ា បាននិយាយថា អាជ្ញាធរបានទិញរថយន្តដឹកសំរាមអគ្គិសនីតូចៗចំនួន ៤ គ្រឿង និងធុងប្រមូលសំរាមចំនួន ១៥៣៥ធុង ពីប្រទេសចិន កាលពីចុងខែមុន។

លោកបានបន្តថា គ្រឿងបរិក្ខារនេះ ត្រូវបានផ្តល់មូលនិធិដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) តាមរយៈវិទ្យាស្ថានកំណើនបៃតងសាកល (GGGI) សម្រាប់ប្រើប្រាស់ក្នុងការគ្រប់គ្រងសំណល់រឹងរបស់ទីក្រុងវៀងចន្ទន៍។

លោកបន្តថា រថយន្តដឹកសំរាមខ្នាតតូចទំនើប រួមមាន ប្រព័ន្ធប្រមូលសំរាមទំនើប ដែលមានសមត្ថភាពបង្ហាប់សំរាមក្នុងទំហំ៣ម៉ែត្រគូប។ ធុងសំរាម ជាងមួយពាន់ទៀត នឹងត្រូវប្រគល់ជូនដល់គេហដ្ឋានក្នុងសង្កាត់គោលដៅទាំងបី ដោយក្នុងមួយគ្រួសារទទួលបានធុងសំរាមពីរ សម្រាប់ប្រើប្រាស់ដើម្បីញែកសំណល់រឹង និងសំណល់ដែលអាចបំបែកបានសម្រាប់ធ្វើជីកំប៉ុស៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង