ហុងកុង៖ ជាពិធីការិនី និងជាតារាសម្តែងមួយរូប Samantha Chuk បានទទួលមរណភាពហើយ បន្ទាប់ពីតស៊ូជាមួយជំងឺមហារីកសួតយ៉ាងស្ងប់ស្ងាត់មិនមានអ្នកណាដឹងឡើយ។ ជំងឺមហារីកសួតរបស់តារាស្រីវ័យ ៥៥ឆ្នាំរូបនេះបានលាក់ជិតឈឺង សូម្បីតែមិត្តភក្តិក៏គ្មានអ្នកដឹងឡើយ ដោយសារតែបែបនេះហើយទើបមរណភាពរបស់គាត់ បានបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រ ជាពិសេសមិត្តអ្នកសិល្បៈតែម្តង។
Samantha ត្រូវបានអ្នកគាំទ្រស្គាល់តាមរយៈការធ្វើជាពិធីការិនី ក្នុងកម្មវិធីជាច្រើន និងតាមការសម្តែងភាពយន្តមួយចំនួនផងដែរ ក្នុងនោះសមិទ្ធផលស្នាដៃដែលធ្វើឱ្យមហាជនចាប់អារម្មណ៍តារាស្រីរូបនេះខ្លាំងជាងគេ គឺក្នុងភាពយន្តដែលមានចំណងជើង “God of Cookery” របស់ Stephen Chow ដែលគាត់សម្តែងជាតួអង្គអ្នកយកព័ត៌មាន៕