ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ប្រភេទអូមីក្រុងចំនួន ៣៣៤ នាក់ ក្នុងនោះករណីនាំចូលចំនួន ២១ នាក់ និងឆ្លងក្នុងសហគមន៍ ៣១៣ នាក់ ខណៈអ្នកជំងឺជាសះស្បើយចំនួន ៤៩៥ នាក់ និងស្លាប់ ២ នាក់។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៣២.០៧២ នាក់, អ្នកជាសះស្បើយសរុបចំនួន ១២៦.០៣១ នាក់ និងស្លាប់សរុបចំនួន ៣.០៤០ នាក់៕