×

អន្ទាក់​សត្វព្រៃ​ចំនួន ៦១៦១១ ត្រូវបាន​រកឃើញ​ក្នុង​ប្រទេសកម្ពុជា កាលពី​ឆ្នាំ២០២១

ភ្នំពេញ៖ របាយការណ៍បានឱ្យដឹងថា ក្នុងឆ្នាំ២០២១ អន្ទាក់សរុបចំនួន ៦១.៦១១ អន្ទាក់ត្រូវបានដកចេញពីតំបន់ការពារធម្មជាតិ និងច្រករបៀងជីវចម្រុះចំនួន ៧២ កន្លែង ក្នុងប្រទេសកម្ពុជា។

របាយការណ៍បន្តថា ជាមធ្យម ក្នុងមួយឆ្នាំមានអន្ទាក់សរុបចំនួនប្រមាណជាង ៤០.០០០ ត្រូវបានដកចេញពីតំបន់ការពារធម្មជាតិទាំងនេះ។ វាជាការចាំបាច់ត្រូវរៀបចំនូវវិធានការពហុវិស័យដែលនឹងជាចលករជម្រុញការផ្លាស់ប្តូរដើម្បីបញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់នៅទូទាំងប្រទេសកម្ពុជា។

ស្ថាប័ននៃរាជរដ្ឋាភិបាលពាក់ព័ន្ធ និងអង្គការអន្តរជាតិជាដៃគូក្នុងវិស័យបរិស្ថានបានរួមគ្នាបើកយុទ្ធនាការ៖ អន្ទាក់-សូន្យនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដោយគោលដៅចម្បងគឺឈានទៅបញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់នៅកម្ពុជា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង