×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Ruben Dias អវត្តមាន​ពី ៤ ទៅ ៦ សប្តាហ៍ ដោយសារ​របួស​សរសៃពួរ

ខ្សែការពារ Ruben Dias របស់ក្លិប Manchester City នឹងមិនអាចចូលលេងបាន ៤ទៅ ៦សប្ដាហ៍ ដោយសាររបួសសរសៃពួរ។

Dias បានខកខានការប្រកួតត្រឹមតែ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ២៧ប្រកួតក្នុងក្របខណ្ឌ Premier League របស់ Man City ដែលកំពុងឈរនៅកំពូលតារាង។

Dias ត្រូវបានគេរំពឹងថានឹងខកខានការប្រកួតយ៉ាងហោចណាស់ចំនួន ៥ រួមទាំងការប្រកួត Premier League ចំនួន ៣ ដែលចាប់ផ្តើមជាមួយនឹងការប្រកួត Manchester Derby ថ្ងៃអាទិត្យ ជាមួយនឹងក្រុម Manchester United នៅកីឡដ្ឋាន Etihad ។

City ដាច់ ៦ពិន្ទុ ពីក្រុមលេខ២ Liverpool ប៉ុន្តែក្រុមហង្សក្រហមសល់១ប្រកួតក្នុងដៃ។ Liverpool នឹងកាត់បន្ថយគម្លាតមកត្រឹម ៣ពិន្ទុមុនការប្រកួត Manchester Derby ប្រសិនបើពួកគេយកឈ្នះ West Ham នៅកីឡដ្ឋាន Anfield ។

Dias បានចូលរួមជាមួយ Man City ពី Benfica ក្នុងតម្លៃប្រហែល ៦៥លានផោនក្នុងខែកញ្ញា ឆ្នាំ២០២០។ គេបានជួយ Man City រក្សា Clean Sheet ចំនួន ២៦ដងក្នុង ៥៧ ប្រកួត ក្នុងក្របខណ្ឌ Premier League និងបានជួយក្លិបឈ្នះ Premier League និង Carabao Cup កាលពីរដូវកាលមុន។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង