ម៉ានីល៖ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន បានកោតសរសើរចំពោះការត្រៀមខ្លួនរបស់រដ្ឋាភិបាលហ្វីលីពីន ក្នុងការទទួលយកជនជាតិអ៊ុយក្រែន ដែលភៀសខ្លួនចេញពីសង្គ្រាម។
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប្រចាំហ្វីលីពីន តំណាងដោយលោកស្រី Maria Ermina Valdeavilla-Gallardo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសហ្វីលីពីន បានបង្ហាញឱ្យឃើញម្តងទៀតថា ខ្លួនគឺជាមេដឹកនាំក្នុងតំបន់ នៅពេលនិយាយអំពីការធានាការទទួលជនភៀសខ្លួន អ្នកស្វែងរកសិទ្ធិជ្រកកោន ជនគ្មានសញ្ជាតិ និងអ្នកដែល មានហានិភ័យនៃភាពគ្មានរដ្ឋនៅក្នុងកម្មវិធី និងសេវាកម្មរបស់រដ្ឋាភិបាល ជាពិសេសក្នុងអំឡុងពេលដ៏លំបាកទាំងនេះ។
លោកស្រី Guevarra កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា ប្រជាជនអ៊ុយក្រែនដែលរត់គេចពីវិបត្តិនៅអ៊ុយក្រែន ត្រូវបានស្វាគមន៍មកកាន់ប្រទេសហ្វីលីពីន។ វាកើតឡើងបន្ទាប់ពីប្រធានាធិបតី Rodrigo Duterte បានចុះហត្ថលេខានៅថ្ងៃទី២៨ ខែកុម្ភៈ លើបទបញ្ជាប្រតិបត្តិ ដែលបានបង្កើតគណៈកម្មាធិការអន្តរទីភ្នាក់ងារស្តីពីការការពារជនភៀសខ្លួន៕