×

ដឹងមូលហេតុ​អាជ្ញាកណ្ដាល ផ្អាក​ការប្រកួត​ជំនួប Man City Vs Man Utd ពាក់កណ្ដាល​តង់ទី១

Manchester City បានរក្សាការនាំមុខ ៦ពិន្ទុរបស់ពួកគេ នៅលើកំពូលតារាង Premier League បន្ទាប់ពីពួកគេ បានយកឈ្នះគូប្រជែង Manchester United ក្នុងលទ្ធផល ៤-១ នៅកីឡដ្ឋាន Etihad ។

Kevin De Bruyne បានផ្ដល់ការនាំមុខឱ្យក្រុម Manchester City ត្រឹមតែ ៥នាទីប៉ុណ្ណោះ។ Jadon Sancho ជាអ្នករកគ្រាប់តាមស្មើឱ្យក្រុម Manchester United នៅពាក់កណ្តាលវគ្គទី១។ ទោះបីជាយ៉ាងណាក៏ដោយ Kevin De Bruyne បានផ្តល់ឱ្យក្រុមមេឃខៀវនាំមុខម្តងទៀត ត្រឹមតែ ៥នាទីក្រោយគ្រាប់តាមស្មើរបស់ក្រុមភ្ញៀវ។

ក្នុងវគ្គទីពីរ Riyad Mahrez បានបន្ថែមការនាំមុខឱ្យ Manchester City នៅនាទីទី៦៨ ជាមួយនឹងការស៊ុតបាល់បញ្ចូលទីយ៉ាងល្អ។ ជ័យជម្នះរបស់ Man City លើ Man Utd នឹងត្រូវបានធានានៅនាទីទី៩០ ខណៈកីឡាករអាល់ហ្សេរីដដែល បានស៊ុតបញ្ចូលទីគ្រាប់ទី២របស់ខ្លួន និងជាគ្រាប់ទី៤របស់ក្រុមម្ចាស់ផ្ទះ។

យ៉ាងណាមិញ គេសង្កេតឃើញ ក្នុងការប្រកួតនៅកីឡដ្ឋាន Etihad យប់មិញ អាជ្ញាកណ្ដាល Michael Oliver បានផ្អាកជាបណ្តោះអាសន្ន នៅពាក់កណ្តាលវគ្គទីមួយ ដោយសារគ្រូពេទ្យ បានជូនដំណឹងមកថា មានការសង្គ្រោះបន្ទាន់នៅតំបន់ South Stand នៃកន្លែងអ្នកទស្សនា។

ក្រោយការប្រកួត ក្លិបបានចេញសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម ដោយបញ្ជាក់ថា អ្នកគាំទ្រដែលមានបញ្ហាសុខភាពក្នុងវគ្គទី១ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង