×

Jackie Chan ឧបត្ថម្ភ​គ្រឿងបរិក្ខារ​ពេទ្យ​រាប់លានឈុត ខណៈ​កូវីដ១៩​នៅ​ហុងកុង​កំពុង​រីករាលដាល​ខ្លាំង

ហុងកុង៖ តារាសម្តែងលំដាប់ហូលីវូដ Jackie Chan កំពុងទទួលបានការកោតសរសើរពីមហាជនជាខ្លាំង ខណៈពេលដែលលោក បានចូលរួមជួយឧបត្ថម្ភគ្រឿងបរិក្ខារពេទ្យជាច្រើនមានដូចជា សម្លៀកបំពាក់ PPE ចំនួន៣ម៉ឺនឈុត តេស្តរហ័សចំនួន ១០ម៉ឺនប្រអប់ និងម៉ាសចំនួន១លានបន្ថែមទៀតផងដែរ។

ក្រៅពីជួយជារបស់សម្រាប់ប្រើប្រាស់ក្នុងគ្រាមានអាសន្នយ៉ាងច្រើនសន្ធឹកបែបនេះហើយ Jakie ថែមទាំងបានចូលរួមជួយរៀបចំលើកដាក់ឥវ៉ាន់ដោយផ្ទាល់ដៃទៀតផង ដែលសកម្មភាពទាំងនេះ ធ្វើឱ្យអ្នកគាំទ្រជាច្រើនលាន់មាត់សរសើរពីលោកមិនដាច់ពីមាត់ឡើយ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង