×

Van Dijk ប្រៀប​ដូច​យ័ន្តការពារ​របស់ Liverpool នៅ Anfield ក្នុងក្របខណ្ឌ Premier League

Virgil van Dijk បានចាញ់ការប្រកួតនៅក្រុបខណ្ឌ Premier League នៅកីឡដ្ឋាន Anfield ម្តង ប៉ុន្តែពេលនោះ គាត់ជាកីឡាករបស់ Southampton តែប៉ុណ្ណោះ។

Mohamed Salah បានស៊ុតបញ្ចូលទីបាន២គ្រាប់ ក្នុងការប្រកួតរវាង Liverpool ទល់នឹង Southampton កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ហើយ Phillipe Coutinho បានបន្ថែមគ្រាប់ទី៣។ ពេលនោះ Van Dijk មានតម្លៃ ៧៥លានផោន នៅពេលរូបគេផ្ទេរមកកាន់ក្រុមហង្សក្រហម មួយខែក្រោយមក។

ចាប់តាំងពីពេលនោះមក Van Dijk បានបង្កើតប្រវត្តិសាស្ត្រនៅ Anfield ។ កីឡាករហុល្លង់នេះ មិនទាន់ស្គាល់ពាក្យថាបរាជ័យ នៅក្នុងការប្រកួតលីគកំពូលចំនួន ៦០ លើក តាំងពីឆ្នាំ២០១៨មក។ នៅពេលដែលលោក Jurgen Klopp អ្នកចាត់ការ Liverpool បានជ្រើសរើស Van Dijk ឱ្យលេងក្នុងការប្រកួត វាដូចជាការធានានូវភាពមិនចាញ់ដូច្នោះដែរ។

ការទទួលជ័យជម្នះរបស់ Liverpool ទល់នឹង West Ham ដោយលទ្ធផល ១-០ បានរក្សាកំណត់ត្រាផ្ទាល់ខ្លួនសម្រាប់កីឡាករហុល្លង់។ Liverpool ដែលមាន ៦៣ពិន្ទុ ឈរលេខ២ នឹងបន្តជួប Brighton នៅប្រកួតបន្ទាប់ ដោយសម្លឹងរកជ័យជម្នះ ដើម្បីដាក់សម្ពាធលើក្រុមកំពូលតារាង Manchester City ដែលដាច់ ៦ពិន្ទុ ប៉ុន្តែក្រុមហង្សក្រហមលេងយឺតជាង១ប្រកួត។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង