កូរ៉េខាងត្បូង៖ មានមនុស្សមិនតិចនាក់ឡើយដែលចង់បានទម្រង់ភ្នែកកញ្ជ្រោង ឬ Fox Eyes រហូតដល់អ្នកខ្លះនាំគ្នារត់ទៅវះកាត់កែភ្នែករបស់ខ្លួនឱ្យទៅជាទម្រង់ភ្នែកកញ្ជ្រោង ដើម្បីឱ្យកាន់តែមានភាពសិចស៊ី ទាក់ទងកាន់តែខ្លាំង។ ហើយភ្នែកប្រភេទនេះ ក៏កម្រនឹងមានពីធម្មជាតិដែរ ប៉ុន្តែបើក្រលេកមើលពីមេក្រុម Yeji ប្រចាំក្រុមតារាស្រី ITZY វិញបានធ្វើឱ្យមនុស្សជាច្រើនច្រណែននឹងទម្រង់ភ្នែកកញ្ជ្រោងរបស់នាងជាខ្លាំង។
Yeji ដែលជាតារាចម្រៀងស្រីវ័យ ២១ឆ្នាំជ្រកក្រោមផលិតកម្ម JYP តាំងពីឆ្នាំ ២០១៩ បានក្លាយជាតារាស្រីមួយរូបក្នុងចំណោមតារាស្រីជាច្រើនរូបដែលមានសម្រស់ទាក់ទាញខ្លាំងគួរឱ្យចង់គយគន់ ប៉ុន្តែចំនុចដែលធ្វើឱ្យនាងលេចធ្លោខ្លាំងបំផុតនោះគឺទម្រង់ភ្នែកកញ្ជ្រោងរបស់នាងតែម្តងដោយគ្រាន់តែក្រលេកមើលត្រឹមរង្វង់ភ្នែកក៏តារាស្រីរូបនេះអាចឆក់យកបេះដូងគ្រប់គ្នាបានយ៉ាងងាយ។
តោះចង់ដឹងថា តារាស្រីវ័យក្មេងរូបនេះ មានភ្នែកទាក់ទាញដល់កម្រិតណា ទៅទស្សនារូបភាពទាំងអស់គ្នា៕