
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី៩-១៥ ខែមីនា ឆ្នាំ២០២២។

ក្រសួងធនធានទឹកបានឲ្យដឹងថា នៅក្នុងសប្តាហ៍ខាងមុខនេះ កម្ពុជានឹងទទួលឥទ្ធិពលជាបន្តបន្ទាប់ដូចជា
ចាប់ពីថ្ងៃទី៩-១០ ខែមីនា ឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតខ្សោយ ហើយនិង បន្តពីថ្ងៃទី១១-១៥ ខែមីនា ឥទ្ធិពលពីសម្ពាធទាប ដែលកើតឡើងលើថៃ និងកម្ពុជា។ ស្ថានភាពធាតុអាកាសបែបនេះនឹង ធ្វើកម្ពុជាអាចមានភ្លៀងពីខ្សោយទៅបង្គួរលាយឡំខ្យល់កន្ត្រាក់៕
