ថៃ៖ ព្រះសង្ឃមួយអង្គ បានធ្លាក់ក្នុងរូងភ្នំកម្ពស់ ៥០ម៉ែត្រ ហើយត្រូវបានជួយសង្គ្រោះបន្ទាប់ពីបេសកកម្មរយៈពេល ១០ម៉ោង។ សេចក្តីរាយការណ៍ បាន ឱ្យដឹង ថា ព្រះសង្ឃ មានព្រះជន្ម ២៩ វស្សា បាន ធ្លាក់ចូល ក្នុង រូងភ្នំ ពេលទាក់ជាមួយនឹងខ្សែពួរ ដែលដាច់។ ព្រះសង្ឃអង្គនេះ គ្រាន់តែរង របួស ធ្ងន់ ត្រង់ ត្រគាក និង ជើងប៉ុណ្ណោះ។
ព្រះសង្ឃមកពីវត្តមួយ នៃទីក្រុងបាងកក បានធ្វើដំណើរទៅកាន់រូងភ្នំដ៏ស្ងាត់ជ្រងំនៃភ្នំ Klu Kli ក្នុងខេត្ត Kanchanaburi ដើម្បីអនុវត្តវិបស្សនា ឬសមាធិ។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃសៅរ៍ នៅពេលដែលអ្នកភូមិ បានរាយការណ៍ទៅសមត្ថកិច្ច។
ក្រុមជួយសង្គ្រោះ បានចុះទៅក្នុងរូងភ្នំ ហើយនាំព្រះសង្ឃអង្គនេះ ឡើងមកផ្ទៃខាងលើដោយសុវត្ថិភាព។ បេសកកម្មជួយសង្គ្រោះ បានចំណាយពេលរយៈពេល ១០ ម៉ោង ដោយបញ្ចប់ នៅម៉ោង ៣ និង ៣០ នាទីព្រឹកថ្ងៃអាទិត្យ។
អ្នក ភូមិ បាន ឱ្យដឹង ថា ល្អាង នេះ មាន ការ ពេញ និយម ក្នុង ចំណោម ព្រះសង្ឃ ដូនជី ដែល ស្វែង រក កន្លែង ស្ងាត់ ដើម្បី ធ្វើ សមាធិ៕