×

គូព្រេង​មិនព្រាត់! Babie Hsu ប្រកាស​រៀបការ​ជាមួយ​អតីតគូស្នេហ៍ដំបូង​របស់​នាង​ជាផ្លូវការ

កម្សាន្ត៖ បន្ទាប់ពីបានប្រកាសលែងលះគ្នារយៈពេល៤ខែមក ពេលនេះ Babie Hsu បានប្រកាសជាផ្លូវការពីមង្គលការរបស់នាងជាមួយអតីតសង្សារដែលជាគូស្នេហ៍ដំបូងរបស់នាងបានបែកគ្នាជាង២០ឆ្នាំហើយដែលលោកគឺជាតារាចម្រៀងជនជាតិកូរ៉េ DJ Koo។

DJ Koo បានឱ្យដឹងថា គ្រាន់តែដំណឹងនៃការលែងលះរបស់ Babie បានផ្ទុះឡើងភ្លាម លោកក៏បានស្វែងរកលេខទូរសព្ទរបស់អតីតមិត្តស្រីខ្លួនភ្លាម ហើយលោកក៏មិននឹកស្មានថា នាងនៅប្រើលេខចាស់ដែរ។

DJ Koo បានរំឭកថា លោក និង Babie ស្គាល់គ្នាដំបូងនៅក្នុងកម្មវិធីតន្ត្រីមួយកាលពីជាង២០ឆ្នាំមុន ហើយអ្នកទាំង២ក៏បានបាក់ចិត្តស្រលាញ់គ្នា ប៉ុន្តែដោយសាររងសម្ពាធពីអ្នកគ្រប់គ្រងក្រុមហ៊ុនខ្លាំងពេក អ្នកទាំង២ក៏បានចែកផ្លូវគ្នាទាំងចិត្តនៅស្រលាញ់។

ទោះជាយ៉ាងណា DJ Koo បានឱ្យដឹងថា លោកមិនចង់ខ្ជះខ្ជាយពេលវេលាទៀតឡើយ លោកបានសុំ Babie រៀបការ ហើយនាងក៏យល់ព្រមដោយមិនស្ទាក់ស្ទើរដែរ។ ក្រោយពីប្រកាសរៀបការហើយ DJ Koo បានបន្ថែមថា “ខ្ញុំរៀបការយឺត ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងគាំទ្រ និងជូនពរ អរគុណគ្រប់គ្នា”។

គួរបញ្ជាក់ដែរថា ការប្រកាសរបស់ DJ Koo ក៏ត្រូវបាន Babie ចែករំលែកបន្តនៅលើគណនី IG របស់នាងផងដែរ ដោយពេលនេះតារាប្រុសស្រីទាំង២ដែលធ្លាប់ជាគូស្នេហ៍នឹងគ្នា បានក្លាយជាគូស្វាមីភរិយានឹងគ្នាជាផ្លូវការហើយក្រោយចែកផ្លូវគ្នាអស់ជាង ២០ឆ្នាំ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង