×

ដេត ស្រីនាថ កាន់តែ​ស្រស់ស្អាត​ប្លែក

ភ្នំពេញ៖ Miss Grand ឆ្នាំ២០១៩ ដេត ស្រីនាថ ធ្លាប់ទទួលបានការចាប់អារម្មណ៍ខ្លាំងនៅពេលប្រកួត ដែលរូបសម្រស់របស់នាងបានទាក់ទាញចំណាប់អារម្មណ៍មហាជនឱ្យចូលរួមគាំទ្រជាហូហែ។ អ្វីដែលកាន់តែធ្វើឱ្យបវរកញ្ញារូបនេះកាន់តែមានភាពលេចធ្លោជាងនេះទៅទៀតនោះគឺ ស្រីស្អាតរូបនេះមានទាំងសម្រស់ និងចំណេះដឹងខ្ពង់ខ្ពស់បានទាំងព្រមតែម្តង។

ត្រឹមរយៈពេល ៣ឆ្នាំប៉ុណ្ណោះ ដេត ស្រីនាថ បានអភិវឌ្ឍន៍ខ្លួនកាន់តែស្រស់ស្អាតទាក់ទាញជាងមុនទ្វេរដង ដោយជារឿយៗនាងបានចែករំលែករូបសន្លឹកជាច្រើននៅលើបណ្តាញសង្គមឃើញថា មិនថាការរៀបចំខ្លួន ឬស្ទាយថតរូបឡើយ តារាស្រីវ័យក្មេងរូបនេះកាន់តែស្រស់ស្អាតឡើងពីមួយថ្ងៃទៅមួយថ្ងៃ និងរឹតតែទទួលបានប្រជាប្រិយភាពជាងមុនផងដែរ។

ចង់ដឹងថា ដេត ស្រីនាថ ស្អាតប្លែកដល់កម្រិតណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង