វ៉ាស៊ីនតោន៖ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លង (CDC) អាមេរិក កាលពីថ្ងៃចន្ទ បានបញ្ចូលប្រទេសថៃ ក្រុងហុងកុង និងនូវែលហ្សេឡង់ ទៅក្នុងបញ្ជីគោលដៅរបស់ខ្លួន ដែលជនជាតិអាមេរិក ត្រូវបានណែនាំមិនឱ្យទៅកម្សាន្តទស្សនា ដោយសារ កូវីដ១៩។
CDC បានចាត់ចំណាត់ថ្នាក់ការធ្វើដំណើររបស់ខ្លួនទៅ “កម្រិតទីបួន៖ ហានិភ័យខ្ពស់ណាស់” សម្រាប់ប្រទេសថៃ និងទិសដៅពីរផ្សេងទៀត។ សរុបមក CDC ជំរុញឱ្យជនជាតិអាមេរិក ជៀសវាងការធ្វើដំណើរទៅកាន់ប្រទេស និងដែនដី ប្រហែល ១៣៥ ។
CDC រាយបញ្ជីគោលដៅចំនួន ៣៣ ផ្សេងទៀតថា ជា “កម្រិតទីបី: ហានិភ័យខ្ពស់” ហើយណែនាំជនជាតិអាមេរិកដែលមិនបានចាក់វ៉ាក់សាំងជៀសវាងការធ្វើដំណើរ។
គោលដៅសរុបចំនួន ២៩ ប៉ុណ្ណោះ ដែលត្រូវបានចាត់ចំណាត់ថ្នាក់ជា “កម្រិតទី២: ហានិភ័យមធ្យម” ឬ “កម្រិតទីមួយ: ហានិភ័យទាប”៕