×

អាសូរណាស់! ផ្ទុះមីន​ដ៏ខ្លាំងមួយ បណ្ដាល​ឱ្យ​កុមារម្នាក់​ស្លា ប់ ជាមួយ​គោ១ក្បាល

បាត់ដំបង៖ កុមារម្នាក់ បានបាត់បង់ជីវិតភ្លាមៗ ក្នុងការផ្ទុះមីនមួយ ពេលកុមារនេះ កំពុងឃ្វាលគោមួយក្បាលនៅក្នុងតំបន់ដែលមិនដឹងប្រវត្តិច្បាស់លាស់ បណ្ដាលឱ្យជាន់មីន។

ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង ៣:៤០នាទីរសៀល ថ្ងៃទី០៨ មីនា ឆ្នាំ២០២២ ស្ថិតនៅឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ចំណែកសត្វគោមួយក្បាល ដែលកុមារឃ្វាលនោះ ក៏បានស្លា ប់ផងដែរ។

អាជ្ញាធរមីន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់ លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ធានមុនចូលតំបន់នោះ និងកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកម្ទេចចោល៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង