ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន ១៩៨ នាក់ ក្នុងនោះករណីនាំចូលចំនួន ៤ នាក់ និងឆ្លងក្នុងសហគមន៍ ១៩៤ នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន ៣៣៩ នាក់ និងគ្មានស្លាប់។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៣៣.២៦៣ នាក់, អ្នកជាសះស្បើយសរុបចំនួន ១២៧.៦៨៣ នាក់, ស្លាប់សរុបចំនួន ៣.០៤៣ នាក់៕