×

សាហាវពេកហើយ! កុមារី​សិស្ស​សាលាម្នាក់​ត្រូវគេ​សម្លា ប់​យកទៅកប់​ក្នុងដី សង្ស័យ​ករណី​រំលោភ​សម្លា ប់

បន្ទាយមានជ័យ៖ កុមារីម្នាក់ ត្រូវបានគេរកឃើញសពកប់ក្នុងដីឡូត៍មួយកន្លែង ស្ថិតក្នុងភូមិទំនប់ (ក៥) សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ បន្ទាប់ពីបានបាត់ខ្លួនអស់ជាច្រើនម៉ោង ពោលគឺ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា កុមារីរងគ្រោះមានអាយុ ៧ឆ្នាំ ត្រូវបានបាត់ខ្លួននៅពេលធ្វើដំណើរតាមផ្លូវទៅសាលារៀន ហើយគេ បានរកឃើញកាបូបរបស់កុមារីដែលត្រូវបានគេបោះចោល ស្ថិតនៅក្នុងព្រៃតាមផ្លូវ ក៏មានការសង្ស័យ ហើយបាននាំគ្នាដើរករហូតដល់យប់ទើបឃើញសពដែលគេយកទៅកប់ចោលបង្កការភ្ញាក់ផ្អើលទាំងយប់។ ក្នុងករណីនេះសង្ស័យករណីរំលោភសម្លាប់។

ករណីឃាតកម្មលើកុមារីដ៏រន្ធត់នេះ កម្លាំងជំនាញផ្នែកស៊ើបអង្កេតនៃអង្គភាពសង្គភាពការពារកុមារ (CPU) បានធ្វើដំណើរទៅកាន់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើកោសល្យវិច័យលើសាកសពកុមារីរងគ្រោះដែលត្រូវបានឃាតកសម្លាប់ និងជួយស៊ើបអង្កេតវែកមុខឃាតក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង