×
ព័ត៌មានថ្មី
  1. ហេតុអ្វីការតោងបែបនេះ សំខាន់សម្រាប់ការតេស្តសាកល្បងលើបេក្ខជនកម្លាំងគោជល់ Red Bull Power ?
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដឹកនាំគណៈប្រតិភូសមាគមសិល្បករខ្មែរ ទស្សនកិច្ចនៅអង្គការហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង
  3. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  5. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់

អ៊ុយក្រែន ព្យាករ​ពី​ហានិភ័យ​នៃ​ការលេចធ្លាយ​សារធាតុ​វិទ្យុសកម្ម​នៅ​រោងចក្រ Chernobyl

ក្រុង LVIV៖ អ៊ុយក្រែនបាននិយាយ កាលពីថ្ងៃពុធ ទី៩ ខែមីនា ថា គ្រោះថ្នាក់នៃការលេចធ្លាយវិទ្យុសកម្មនៅរោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl នឹងអាចកើតឡើង បន្ទាប់ពីចរន្តអគ្គិសនី ត្រូវបានកាត់ផ្តាច់ដល់រោងចក្រ។

ក្រុមហ៊ុននុយក្លេអ៊ែរ ដែលគ្រប់គ្រងដោយរដ្ឋ Energoatom បាននិយាយថា ខ្សែថាមពលតង់ស្យុងខ្ពស់ ត្រូវបានខូចខាតក្នុងអំឡុងពេលប្រយុទ្ធគ្នារវាងកងទ័ពអ៊ុយក្រែន និងកងកម្លាំងរុស្ស៊ី ដែលកំពុងកាន់កាប់រោងចក្រដែលលែងដំណើរការ។

សារធាតុវិទ្យុសកម្ម អាចនឹងត្រូវបានបញ្ចេញជាយថាហេតុ ដែលគំរាមកំហែងដល់ផ្នែកផ្សេងទៀតនៃអ៊ុយក្រែន និងអឺរ៉ុប ប្រសិនបើគ្មានថាមពលដើម្បីបញ្ចុះកម្ដៅឥន្ធនៈនុយក្លេអ៊ែរដែលរក្សាទុកនៅក្នុងរោងចក្រ។

រដ្ឋមន្ត្រីការបរទេស Dmytro Kuleba បាននិយាយថា ម៉ាស៊ីនម៉ាស៊ូតបម្រុង អាចផ្តល់ថាមពលដល់រោងចក្របានត្រឹមតែ ៤៨ម៉ោងប៉ុណ្ណោះ។

ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បាននិយាយនៅលើ Twitter ថា មិនមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុវត្ថិភាពទេ។

IAEA បានព្រមាន កាលពីថ្ងៃអង្គារ ថា ប្រព័ន្ធត្រួតពិនិត្យសម្ភារនុយក្លេអ៊ែរនៅកន្លែងរក្សាកាកសំណល់វិទ្យុសកម្មនៅ Chernobyl បានបញ្ឈប់ការបញ្ជូនទិន្នន័យ។

គួររំឭកថា រោងចក្រ Chernobyl ស្ថិតនៅចម្ងាយប្រហែល ១០០គីឡូម៉ែត្រ ពីទីក្រុងកៀវ។ រ៉េអាក់ទ័រទី៤របស់វា បានផ្ទុះនៅក្នុងខែមេសា ឆ្នាំ១៩៨៦ ក្នុងអំឡុងពេលធ្វើតេស្តសុវត្ថិភាព ដែលបណ្ដាលឱ្យធ្លាយសារធាតុវិទ្យុសកម្មពាសពេញទ្វីបអឺរ៉ុប៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង