ភ្នំពេញ៖ រ៉េត សារីតា ដែលមហាជនភាគច្រើនបានដឹងហើយថា ស្រីស្អាតរូបនេះ គឺជាម្ចាស់ជ័យលាភី Miss Universe Cambodia ២០២០។ ជាមួយនឹងរូបសម្រស់ រួមផ្សំនឹងចំណេះដឹង និងភាពក្លាហានផងនោះ បានធ្វើឱ្យ រ៉េត សារីតា ដណ្តើមបានមកុដក្នុងការប្រកួតយ៉ាងស្វិតស្វាញក្នុងចំណោមបេក្ខនារីជាច្រើនរូប ក្នុងកម្មវិធី Miss Universe Cambodia ឆ្នាំ២០២០ កន្លងទៅ។
ក្រៅពីអាជីពក្នុងសិល្បៈហើយ បវរកញ្ញារូបនេះ ត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍នឹងជីវិតផ្ទាល់ខ្លួនផងដែរ ដែលជារឿយៗក្រៅពីទំនេរពីការងារសិល្បៈហើយ នាងបានចំណាយពេលជាមួយសត្វចិញ្ចឹមរបស់នាង ដែលទទួលបានការបង្ហាត់បង្រៀនបានយ៉ាងល្អពី រ៉េត សារីតា រហូតធ្វើឱ្យមនុស្សជាច្រើនលាន់មាត់សរសើរពីសមត្ថភាពរបស់នាង ដែលបានហ្វឹកហាត់ឱ្យសត្វសុនខចិញ្ចឹមមានភាពវៃឆ្លាតគួរឱ្យចាប់អារម្មណ៍។
ចង់ដឹងថា បវរកញ្ញារូបនេះ មានភាពប៉ិនប្រសប់ក្នុងការបង្រៀនសត្វចិញ្ចឹមរបស់នាងបានល្អកម្រិតណា តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕
(តំណភ្ជាប់ វីដេអូ)
https://www.instagram.com/tv/Cars99EJMxg/?utm_medium=copy_link