អាមេរិក៖ មន្ទីរពេទ្យ បាននិយាយកាលពីថ្ងៃពុធទី៩ ខែមីនាថា អ្នកជំងឺដំបូងគេ ដែលបានទទួលការប្តូរដាក់បេះដូងជ្រូក បានស្លាប់ ពីរខែបន្ទាប់ពីជោគជ័យផ្នែកវេជ្ជសាស្ត្រ។
ការប្ដូរដាក់បេះដូងជ្រូកនេះ បានផ្ដល់ក្តីសង្ឃឹមសម្រាប់ថ្ងៃអនាគត ដើម្បីដោះស្រាយការខ្វះខាតសរីរាង្គរបស់មនុស្សក្នុងការជួយដល់អ្នកជំងឺ។ ទោះជាយ៉ាងណា ក្រុមគ្រូពេទ្យ នៅតែមានសុទិដ្ឋិនិយមចំពោះភាពជោគជ័យនាពេលអនាគត។
សាកលវិទ្យាល័យ Maryland Medical System បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ថា លោក David Bennett អាយុ ៥៧ឆ្នាំ បានទទួលការវះកាត់ប្តូរដាក់បេះដូងជ្រូក កាលពីថ្ងៃទី៧ ខែមករា ហើយបានទទួលមរណភាពនៅថ្ងៃទី៨ ខែមីនា។
សេចក្តីថ្លែងការណ៍ដដែល បាននិយាយថា៖ “ស្ថានភាពរបស់គាត់បានចាប់ផ្តើមកាន់តែយ៉ាប់យ៉ឺនជាច្រើនថ្ងៃមុននេះ។ បន្ទាប់ពីវាច្បាស់ថាគាត់នឹងមិនជាសះស្បើយ គាត់ត្រូវបានគេថែទាំដោយយកចិត្តទុកដាក់។ គាត់បាននៅជាមួយក្រុមគ្រួសាររបស់គាត់ក្នុងពេលវេលាចុងក្រោយរបស់គាត់”។
មន្ទីរពេទ្យបានបន្ថែមថា បន្ទាប់ពីការវះកាត់ បេះដូងដែលបានប្តូរនោះ បានដំណើរការយ៉ាងល្អអស់រយៈពេលជាច្រើនសប្តាហ៍៕