×

ឃើញសុភាពៗ​បែបនេះទេ ប៉ុន្តែ ប៉ូគឹមថេង សុតធីតា ហែកកេរ្តិ៍​ខ្លួនឯង​ថា ធ្លាប់​ជាក្មេងស្ទាវ​ដើរ​បបួល​ក្មេងប្រុស​ប្រណាំងឡាន

កម្សាន្ត៖ បើនិយាយដល់ម្ចាស់ជ័យលាភី Miss Grand Cambodia ២០២១ ប៉ូគឹមថេង សុតធីតា ឯណេះវិញ កំពុងទទួលបានការគាំទ្រខ្លាំងបន្ទាប់ពីនាងបានចូលរួមប្រកួតបវរកញ្ញារួចមក។ ស្រីស្អាតដែលមានកម្ពស់ខ្ពស់ស្រលះរូបនេះទទួលបានការកោតសរសើរពីមហាជនខ្លាំងជាមួយនឹងចំណេះដឹងទូលំទូលាយ និងការនិយាយស្តីសុភាពរាបសារ ប៉ុន្តែគ្រប់គ្នាមិនដឹងឡើយថា ស្រីស្អាត សុតធីតា គឺជាអតីតក្មេងស្ទាវមួយរូបមានមានក្លាហានដល់ថ្នាក់ហ៊ានបបួលក្មេងប្រុសប្រណាំងទៀតផង។

សុតធីតា បានឱ្យដឹងថា ដោយសារនាងធំមុនអាយុ ដូចនេះឪពុកនាងធ្លាប់បង្រៀនបើកឡានតាំងពីវ័យ ទើប១២ឆ្នាំម្ល៉េះ មិនត្រឹមតែប៉ុណ្ណោះនាងក៏ធ្លាប់ជាក្មេងស្ទាវដែលមិនធម្មតាម្នាក់ផងដែរ។ ជាមួយនឹងការរំឭកដល់អតីតកាលពេលនៅក្មេងៗ សុតធីតា បានបន្ថែមថា កាលពេលនាងបបួលក្មេងប្រុសៗប្រណាំងឡាននោះ នាងថែមទៀតអាចយកឈ្នះទៅដល់គោលដៅមុន ៥នាទីទៀតផង។

ទោះជាយ៉ាងណា ពេលនេះ សុតធីតា បានកែប្រែទម្លាប់មួយនេះចេញក្រោយជួបគ្រោះថ្នាក់ចរាចរណ៍បើកទៅបុកឡានអ្នកដទៃរហូតដល់ខូចខាតខ្លាំង ដែលជាហេតុធ្វើឱ្យស្រីស្អាតរូបនេះប្តូរពីទម្លាប់បើកឡានលឿន មកក្នុងល្បឿនសមរម្យវិញចាប់ពីពេលនោះមក៕

 

(តំណភ្ជាប់ វីដេអូ)

https://vt.tiktok.com/ZSd1xhcU4/

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង