×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

ហ្វេន West Ham ដាក់គ្នា​មួយប្រាវ​ជាមួយ​ហ្វេន Frankfurt បង្កឱ្យ​មាន​ការបង្ក្រាប​ពី​ប៉ូលិស

អ្នកគាំទ្រក្រុម West Ham បានប៉ះទង្គិចគ្នាយ៉ាងហឹង្សាជាមួយអ្នកគាំទ្រ Eintracht Frankfurt ក្នុងទីក្រុង Seville ខណៈក្រុមទាំងពីរ ត្រូវប្រកួតនៅអេស្ប៉ាញ ក្នុងពានរង្វាន់ Europa League រៀងៗខ្លួន។

ក្រុមអាល្លឺម៉ង់ Frankfurt បានយកឈ្នះក្រុម Real Betis ក្នុងលទ្ធផល ២-១ នៅយប់ថ្ងៃពុធ ហើយអ្នកគាំទ្រក្រុម West Ham បានស្ថិតនៅក្នុងទីក្រុងរួចហើយ មុនពេលជួបក្រុម Sevilla នៅថ្ងៃបន្ទាប់។

ការប្រកួតរបស់ Betis ជាមួយ Frankfurt ត្រូវបានពន្យារពេល២៤ម៉ោងដោយស្ថាប័នគ្រប់គ្រងបាល់ទាត់ទ្វីបអឺរ៉ុប UEFA ក្នុងគោលបំណងជៀសវាងបញ្ហាប៉ះទង្គិចរបស់ហ្វូងមនុស្ស។ ប៉ុន្តែ វីដេអូបានលេចចេញនៅថ្ងៃពុធ បង្ហាញពីក្រុមអ្នកគាំទ្រ Frankfurt និង West Ham ប៉ះទង្គិចគ្នា ដោយប្រើអំពើហិង្សានៅកណ្តាលទីក្រុង។

ក្រុម Ultra Frankfurt បង្កើតជាក្រុមធំមួយ មុនពេលការប្រឈមមុខដាក់គ្នាមួយជាមួយអ្នកគាំទ្រ West Ham ដែលបានគប់ដប និងវាយគ្នាដោយដំបង។ តុ និងកៅអី ត្រូវបានគប់យ៉ាងរប៉ាត់រប៉ាយ។

គេមិនទាន់ដឹងពីមូលហេតុនៅពីក្រោយការបង្កជម្លោះរវាងអ្នកគាំទ្រក្រុមទាំងពីរនោះទេ មុនពេលប៉ូលីសអេស្ប៉ាញ ធ្វើអន្តរាគមន៍។ សាក្សី បានអះអាងថា ប៉ូលិសបានប្រើប្រាស់កាំភ្លើងបាញ់គ្រាប់ជ័រ ដើម្បីបង្ក្រាបអំពើហិង្សានេះផងដែរ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង