
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន ២៣៨ នាក់ ក្នុងនោះករណីនាំចូលចំនួន ២៤ នាក់ និងឆ្លងក្នុងសហគមន៍ ២១៤ នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន ៣១២ នាក់ និងស្លាប់ ១នាក់។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៣៣.៥០១ នាក់, អ្នកជាសះស្បើយសរុបចំនួន ១២៧.៩៩៥ នាក់, ស្លាប់សរុបចំនួន ៣.០៤៤ នាក់៕
