×

Kris Wu ជាប់ឃុំរាប់ខែ ពេលនេះ​ទើប​បែកធ្លាយ​សារសំឡេង​អតីត​មិត្តស្រីថា នាងគ្រាន់​តែ​និយាយ​បន្លាច ការពិត​នាងគ្មាន​ព័ស្តុតាង​អ្វីឡើយ

ចិន៖ កាលពីថ្ងៃទី៨ ខែមីនា កន្លងទៅ មិត្តជិតស្និទ្ធរបស់ Du Meizhu អតីតមិត្តស្រី Kris Wu ២នាក់ដែលត្រូវបានដឹងថា ជាអ្នកជួយ Du Meizhu រៀបចំគម្រោងធ្វើឱ្យ Kris Wu ជាប់ពន្ធនាគារបានបញ្ចេញសារសំឡេងទី២ ដើម្បីហែកកេរ្តិ៍គំនិតអាក្រក់របស់នាង។

នៅក្នុងសារសំឡេងនោះ Du Meizhu បាននិយាយថា រឿងដែលនាងធ្វើគឺគ្រាន់តែជាការគំរាម Kris Wu ប៉ុណ្ណោះ។ ជាក់ស្តែងនាង គ្មានព័ស្តុតាងអ្វីឡើយ ណាមួយគឺនាង ចង់គំរាមទាញយកផលប្រយោជន៍ឱ្យ Kris Wu ផ្ទេរប្រាក់មួយចំនួនឱ្យនាងតែប៉ុណ្ណោះ។

យោងតាមការបញ្ជាក់របស់ប៉ូលិសកាលទើបមានបញ្ហាកើតឡើងថ្មីៗ ម្តាយរបស់ Kris Wu បានផ្ទេរប្រាក់ចំនួន ៥សែនយ័នទៅគណនីរបស់ Du Meizhu នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១។ សម្រាប់ Kris Wu វិញ ត្រូវបានប៉ូលិសឃុំខ្លួនពីបទបៀតបៀនផ្លូវភេទរបស់អនិីតិជន និងស្ត្រីជាច្រើននាក់ទៀតដែលរងគ្រោះដោយសារលោក។ ទោះជាយ៉ាងណា កាលពីពេលថ្មីៗនេះដែរ មហាជនជាច្រើន បាននាំគ្នាហាសថេកដោយនិយាយថា Kris Wu ជាជនរងគ្រោះដែលត្រូវអតីតមិត្តស្រី ធ្វើការចោទប្រកាន់រហូតដល់ខូចអនាគត។

គួរបញ្ជាក់ដែរថា មិត្តភក្តិ២នាក់ដែលជាអ្នករួមគំនិតក្នុងការរៀបចំគម្រោងជាមួយ Du Meizhu នោះបានធ្វើការ Lived នៅលើបណ្តាញសង្គមដើម្បីបកអាក្រាតនាង ដោយត្រូវបានមនុស្សជាច្រើនយល់ថា ពួកគេប្រហែលមានទំនាស់នឹងគ្នាទើបបានជាដល់ថ្នាក់បកអាក្រាតគ្នាបែបនេះ។ យ៉ាងណាមិញ វីដេអូរបស់ពួកគេកំពុងទទួលបានការចាប់អារម្មណ៍រហូតជាប់ចំណាត់ថ្នាក់លេខ១នៅលើ Weibo ប៉ុន្តែមិនទាន់មានសកម្មភាពអ្វីដែលទាក់ទងនឹងច្បាប់នៅឡើយ៕

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង