×
ព័ត៌មានថ្មី
  1. ការដឹកនាំក្រុមដោយជំនឿនាំមកនូវជ័យជម្នះក្នុងការប្រកួតជាក្រុម នៅសប្ដាហ៍ទី៦ MasterChef Cambodia រដូវកាលទី៤
  2. MasterChef Cambodia រដូវកាលទី៤៖ ឱកាសលើកទីពីររបស់បេក្ខនារី ជា សុវាចា បានរបូតចេញពីដៃក្នុងការប្រកួតវិញ្ញាសាសម្ពាធ
  3. កម្មវិធី «កម្លាំងគោជល់» លើកស្ទួយអត្តសញ្ញាណជាតិ តាមរយៈការលាយបញ្ចូលរវាងការប្រកួតសម័យទំនើប ជាមួយល្បែងបុរាណខ្មែរ
  4. សម្ពាធក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៤ សប្ដាហ៍ទី៦ កើតឡើងសាជាថ្មី បន្ទាប់ពីការប្រកួតជាក្រុម
  5. រង្វាន់តែមួយ ជើងឯកតែម្នាក់! សមរភូមិប្រកួតកម្លាំងដំបូងគេបង្អស់នៅកម្ពុជា កម្មវិធី «កម្លាំងគោជល់» ចាប់ផ្ដើមផ្សាយនៅស្ថានីយទូរទស្សន៍ CTN នាចុងសប្ដាហ៍នេះ

តើ​លោក Yoon Suk-yeol ប្រធានាធិបតីថ្មី​របស់​កូរ៉េខាងត្បូង ជានរណា?

សេអ៊ូល៖ ពលរដ្ឋកូរ៉េខាងត្បូង នឹងឈានដល់សករាជថ្មី ខណៈលោក Yoon Suk-yeol អាយុ ៦១ឆ្នាំ បានឈ្នះការបោះឆ្នោតដើម្បីក្លាយជាប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង។ ជ័យជម្នះរបស់លោក Yoon Suk-yeol លើគូប្រជែងរបស់គាត់ គឺលោក Lee Jae-myung គឺមិនឈ្នះដាច់នោះទេ។ គាត់បានឈ្នះតិចជាងមួយភាគរយប៉ុណ្ណោះ។

លោក Yoon ទើបតែបានចូលប្រឡូកក្នុងឆាកនយោបាយកាលពីឆ្នាំមុន ហើយបានលេចធ្លោក្នុងនាមជារដ្ឋអាជ្ញា នៅក្នុងសំណុំរឿងក្ដីដែលកាត់ទោសយ៉ាងជោគជ័យរបស់អតីតប្រធានាធិបតី Park Geun-hye ពីបទស៊ីសំណូក និងបទចោទប្រកាន់ពុករលួយ។

អ្នកនយោបាយថ្មីថ្មោងនេះ ត្រូវបានគេប្រៀបធៀបទៅនឹងអតីតប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ហើយងាយនឹងមានភាពច្របូកច្របល់ក្នុងអាណត្តិរបស់គាត់។ លោកបានអត្ថាធិប្បាយថា អតីតប្រធានាធិបតីផ្តាច់ការ Chun Doo-Hwan ដែលទទួលខុសត្រូវចំពោះការសម្លាប់រង្គាលលើបាតុករក្នុងឆ្នាំ១៩៨០ គឺជាអ្នកនយោបាយដ៏ពូកែម្នាក់។

លោកបានសន្យាថា នឹងលុបចោលក្រសួងសមភាពយេនឌ័រ ហើយបានស្តីបន្ទោសការកើនឡើងនៃការគាំទ្រសិទ្ធិស្ត្រី ថា បានបង្កឱ្យមានអត្រាកំណើតទាប នៅក្នុងប្រទេស ដែលមានកំណត់ត្រាដ៏អាក្រក់បំផុតមួយលើសិទ្ធិស្ត្រីនៅក្នុងប្រទេសអភិវឌ្ឍមួយនេះ។

លោកមានចរិតញញើតនឹងនយោបាយការបរទេស ជាងមេដឹកនាំសេរីនិយម ពោលគឺលោក Moon Jae-in ។ គាត់បាននិយាយថា គាត់មានបំណងអភិវឌ្ឍបច្ចេកវិទ្យា ដើម្បីបើកការវាយប្រហារជាមុនលើកូរ៉េខាងជើង ប្រសិនបើទីក្រុងព្យុងយ៉ាង សម្លឹងមើលការវាយលុកទីក្រុងសេអ៊ូល ហើយគាត់គាំទ្រ ការដាក់ទណ្ឌកម្មលើរបបរបស់លោក គីម ជុងអ៊ុន ដែលនឹងនាំឱ្យគាត់កាន់តែស្របតាមគោលនយោបាយរបស់សម្ព័ន្ធមិត្តរបស់កូរ៉េខាងត្បូង គឺសហរដ្ឋអាមេរិក។ គាត់ពង្រឹងជំហរតឹងរ៉ឹងលើប្រទេសចិន ហើយបានស្នើឱ្យកូរ៉េខាងត្បូង គួរតែសហការឱ្យបានពេញលេញជាមួយសម្ព័ន្ធភាពសន្តិសុខ Quad រវាងសហរដ្ឋអាមេរិក អូស្ត្រាលី ឥណ្ឌា និងជប៉ុន ដែលជាក្រុមក្រៅផ្លូវការត្រូវបានបង្កើតឡើងដើម្បីប្រឆាំងនឹងឥទ្ធិពលដែលកំពុងកើនឡើងរបស់ទីក្រុងប៉េកាំងនៅក្នុងតំបន់។

ទស្សនៈរបស់គាត់លើគោលនយោបាយការបរទេស គឺការផ្លាស់ប្តូរពីអ្នកកាន់តំណែងមុនរបស់គាត់ ដែលចូលចិត្តទំនាក់ទំនងជាមួយទីក្រុងព្យុងយ៉ាង និងជៀសវាងការប្រកាន់ជំហរប្រឆាំងចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសនេះ៕

ប្រភព៖ BBC

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង