×

សមត្ថភាព​តួអង្គ​នីមួយៗ​ក្នុង​កម្មវិធី “បាទមេ” ពិតជា​ត្រដងត្រសងគ្នា​បានយ៉ាងល្អ ធ្វើឱ្យ​កម្មវិធី​ទាំងមូល​កាន់តែ​ជក់ចិត្ត​ដិតអារម្មណ៍

Review៖ “បាទមេ” គឺជាកម្មវិធីបែបកំប្លែងមួយដែលបានធ្វើឱ្យទស្សនិកជនជាច្រើនផ្ទុះសំណើចតាមដោយបុគ្គលិកមួយៗក្នុងក្រុមហ៊ុនសុទ្ធសឹងជាកំពូលអ្នកនិយាយដើម។ ក្រៅពីនោះសូម្បីតែម្ចាស់ក្រុមហ៊ុនក៏ពូកែកូរកូនចៅមិនស្ទើរដែរ ដោយលោកមេ ពាក់មី បានឱ្យបុគ្គលិកច្រៀងផង និយាយផង រាំផងដើម្បីផ្សព្វផ្សាយក្រុមហ៊ុនខ្លួនឱ្យមានអ្វីប្លែកៗទាក់ទាញខ្លាំងឡើង។

សម្រាប់តួសម្តែងក្នុងកម្មវិធីនេះ ម្នាក់ៗមានសមត្ថភាពសម្តែងមិនចាញ់គ្នាឡើយ ថែមទាំងត្រដងត្រសងគ្នាបានយ៉ាងល្អ ធ្វើឱ្យកម្មវិធី “បាទមេ” របស់ MyTV កាន់តែទទួលបានទស្សនីយភាពជក់ចិត្តដិតអារម្មណ៍ជាមួយនឹងភាពកំប្លុកកំប្លែងពីតួអង្គនីមួយៗផងដែរ។ ចង់ដឹងថា កម្មវិធី ”បាទមេ” បាននាំជូនភាពសប្បាយៗអ្វីខ្លះដល់ទស្សនិកជន តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង