ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន ២៣៧ នាក់ ក្នុងនោះករណីនាំចូលចំនួន ៣០ នាក់ និងឆ្លងក្នុងសហគមន៍ ២០៧ នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន ៣០៥ នាក់ និងស្លាប់ ១ នាក់។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៣៣.៧៣៨ នាក់, អ្នកជាសះស្បើយសរុបចំនួន ១២៨.៣០០ នាក់, ស្លាប់សរុបចំនួន ៣.០៤៥ នាក់៕