×
ព័ត៌មានថ្មី
  1. ជាប់ឈ្មោះជាសេដ្ឋីពាន់លានដុល្លារ និងមានមិត្តប្រុសល្អចង់បង្កើតគ្រួសារពេញលេញជាមួយគ្នា តែគួរឱ្យស្តាយ Selena មិនអាចមានផ្ទៃពោះ
  2. បេក្ខជនម្នាក់នេះបានសោកស្ដាយបំផុតសម្រាប់ការចាកចេញពីផ្ទះបាយ MasterChef Cambodia របស់បញ្ញា
  3. ទាំងសម្រស់ ទាំងថ្ពាល់ខួច ទាំងវ័យប្រហែលគ្នាធ្វើឱ្យបេក្ខជន MasterChef Cambodia រដូវកាលទី ៣ លីនដា និង Ruby Lin មើលទៅកាន់តែស្រដៀងគ្នា
  4. ចុងភៅពូកែ២រូបមកពីវិទ្យាស្ថានម្ហូបអាហារកម្ពុជា ចូលរួមផ្ដល់ការប្រឹក្សាក្នុងការប្រកួត Offsite Challenge នៅក្រៅផ្ទះបាយ MasterChef Cambodia
  5. ធ្លាប់តែសម្តែងរឿងហូហែរ ពេលនេះអតីតតារាសម្តែងជើងចាស់ Chun Wong ត្រូវអង្គុយលើរទេះរុញ និងរស់នៅមណ្ឌលចាស់ជរាក្នុងវ័យ ៧៦ឆ្នាំ

ក្រសួង​ហិរញ្ញវត្ថុ​របស់​ប្រទេសវៀតណាម ស្នើ​កាត់បន្ថយ​ពន្ធ​លើ​ប្រេងសាំង ៥០%

ហាណូយ៖ ក្រសួងហិរញ្ញវត្ថុនៃប្រទេសវៀតណាម បានឱ្យដឹងថា ក្រសួងបានបញ្ចប់សេចក្តីព្រាងច្បាប់ ស្តីពីការកែសម្រួលអត្រាពន្ធការពារបរិស្ថានសម្រាប់ប្រេងឥន្ធនៈ ដែលគ្រោងនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

ក្រសួងនេះ បានស្នើឱ្យកាត់បន្ថយអត្រាពន្ធសម្រាប់ប្រេងសាំងចំនួន ២០០០ ដុង (០,០៨៨ ដុល្លារ) ក្នុងមួយលីត្រ។ ប្រេងម៉ាស៊ូត ប្រេងឥន្ទនៈ និងប្រេងរំអិល ១០០០ ដុងក្នុងមួយលីត្រ និងប្រេងកាត ៧០០ ដុងក្នុងមួយលីត្រ។

ដោយសារការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃទីផ្សារប្រេងពិភពលោក និងស្ថានភាពជំងឺកូវីដ១៩ នាយករដ្ឋមន្រ្តីវៀតណាម កាលពីថ្ងៃទី២២ ខែកុម្ភៈ បានចេញសេចក្តីប្រកាសមួយ ស្តីពីការធានាការផ្គត់ផ្គង់ប្រេងសម្រាប់ទីផ្សារក្នុងស្រុក ដោយណែនាំឱ្យក្រសួង ទទួលបន្ទុក និងសម្របសម្រួលជាមួយក្រសួង ឧស្សាហកម្ម និងពាណិជ្ជកម្ម និងទីភ្នាក់ងារពាក់ព័ន្ធក្នុងការសិក្សាជាបន្ទាន់ និងស្នើផែនការកែសម្រួលគោលនយោបាយស្តីពីពន្ធការពារបរិស្ថាន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង