×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

CBS គុនខ្មែរ៖ រវាង ម៉ន វណ្ណី Vs អេលីត ផានិត និង អេរ៉ាវ៉ាន់ ចាន់រាជ Vs ស៊ីន ថៃសាន់ លោកអ្នក​គិតថា​នរណា​នឹង​ឈ្នះ​យប់នេះ?

ក្រុមកញ្ជ្រោង បូព៌ា របស់លោកគ្រូ សរ សី នឹងឡើងលើសង្វៀន CBS គុនខ្មែរ តតាំងជាមួយក្រុម ខ្លាធំ ពាយ័ព្យ របស់លោកគ្រូ ពេជ្រ អារុណ ចាប់ពីម៉ោង ៧យប់ដល់ម៉ោង ៩យប់ ថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០២២នេះ ដែលផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុកផេក “ស៊ីប៊ីអេស គុនខ្មែរ – CBS KunKhmer”។

ចំពោះគូទីមួយយប់នេះ ក្នុងប្រភេទទម្ងន់ ៥៤ គីឡូក្រាម កីឡាករ ម៉ន វណ្ណី នៃក្រុមកញ្ជ្រោងបូព៌ា ប៉ះ អេលីត ផានិត នៃក្រុមខ្លាធំពាយ័ព្យ។

ចំណែកគូទីពីរ ប្រភេទទម្ងន់ ៥៧ គីឡូគ្រាម កីឡាករ អេរ៉ាវ៉ាន់ ចាន់រាជ នៃក្រុមកញ្ជ្រោងបូព៌ា អេលីត ផានិត នឹងត្រូវប៉ះ ស៊ីន ថៃសាន់ នៃក្រុមខ្លាធំពាយ័ពន្យ។

តើក្រុមណា នឹងរកបានពិន្ទុច្រើនជាងគេក្នុងសប្ដាហ៍ទី២នេះ? ហើយកីឡាកររូបណា នឹងអាចទទួលបានពិន្ទុច្រើនជាងគេ ពីចៅក្រមទាំង៥រូប ដើម្បីសន្សំយកទៅដណ្ដើមប្រាក់រង្វាន់ ៥ពាន់ដុល្លារ?

គួររំឭកថា កាលពីសប្ដាហ៍ទី១ ក្រុមទន្សោង ទក្សិណ បានរកបាន ៦ពិន្ទុពេញ ក្នុងការតតាំងជាមួយក្រុម ឆ្លាមស ឦសាន។ ក្នុងនោះ កីឡាករ ប៊ន ពន្លឹក បានយកឈ្នះលើ ផាន់ ខាំតៃ ក្នុងប្រភេទទម្ងន់ ៥៤គ.ក្រ។ រីឯ កីឡាករ ឡុង អាឆើត បានយកឈ្នះលើ ប៉ែន កាក់ចៅចិត្រ ក្នុងប្រភេទទម្ងន់ ៥៧គ.ក្រ។

ពិន្ទុត្រឹមសប្ដាហ៍ទី១៖
ក្រុមទន្សោង ទក្សិណ មាន ៦ពិន្ទុ (មធ្យមភាគពិន្ទុសប្ដាហ៍ទី១= ១៩៥,៤ពិន្ទុ)
ក្រុមឆ្លាមស ឦសាន មាន ២ពិន្ទុ (មធ្យមភាគពិន្ទុសប្ដាហ៍ទី១= ១៩៤,៦ពិន្ទុ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង