×

សុខៗ រ៉ូស ប្រកាស​លក់​គណនី​តិកតុក​របស់ខ្លួន​ក្នុងទឹកប្រាក់ ៥ម៉ឺនដុល្លារ

ភ្នំពេញ៖ ជារឿយៗ រ៉ូស ដែលនិយមធ្វើអ្វីប្លែកៗតែងធ្វើឱ្យអ្នកនិយមលេងបណ្តាញសង្គមមួយចំនួនផ្ទុះសំណើច និងខ្លះទៀតហួសចិត្តជាមួយនឹងសកម្មភាពរបស់នាងជាខ្លាំងនោះ កំពុងធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍សាជាថ្មីជាមួយនឹងការផុសប្រកាសលក់គណនីតិកតុកដែលមានចំនួនអ្នកតាមដាន ១.២លាននាក់ និង Likes ចំនួន ២៤.៦លានដង ក្នុងតម្លៃ ៥ម៉ឺនដុល្លារ។

ការផុសមួយនេះបានធ្វើឱ្យអ្នកនិយមលេងបណ្តាញសង្គមជាច្រើននាំគ្នាហួសចិត្ត និងនាំគ្នាចូលទៅផ្តល់មតិជាច្រើនក្នុងផុសរបស់នាង។ គួរបញ្ជាក់ដែរថា បន្ទាប់ពីផុសលក់គណនីតិកតុករបស់ខ្លួនហើយ រ៉ូស បានចែករំលែកឱ្យដឹងថា មានអ្នកចង់ទិញគណនីតិកតុករបស់នាងហើយ ប៉ុន្តែដោយសារចរចាតម្លៃមិនត្រូវគ្នា ដូចនេះនាងមិនលក់ឡើយ ព្រោះដាច់តម្លៃ៥ម៉ឺនដុល្លារមិនអាចចុះថ្លៃបានឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង