
កំពត៖ ខេត្តកំពត បានរៀបចំភ្លើងលម្អតាមបណ្ដោយមាត់ព្រែក និងទីតាំងសំខាន់ជាច្រើនកន្លែងទៀត ដើម្បីអប់អរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។
ក្នុងឱកាសអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ រដ្ឋបាលខេត្តកំពត បានចាត់ឱ្យក្រុមការងារ រៀបចំដំឡើងបង្គោលលម្អភ្លើងបំភ្លឺផ្លូវសាធារណៈ ជូនប្រជាពលរដ្ឋឱ្យមានភាពស្រស់ស្អាត តាមបណ្ដោយផ្លូវមាត់ព្រែក និងទីតាំងសំខាន់ៗមួយចំនួនទៀតក្នុងខេត្តកំពត ដើម្បីទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តក្នុងខេត្តកំពត។
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹងប្រារព្ធចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍ ទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២៕
