×

អ្នកក្រុងហូជីមិញ ប្រញាប់ប្រញាល់​យក​ម៉ូតូឡាន​ទៅ​ចាក់សាំង​ពេញៗ ខ្លាច​សាំងឡើងថ្លៃ

វៀតណាម៖ អ្នកស្រុកនៅទីក្រុងហូជីមិញ បានសម្រុកទៅស្ថានីយប្រេងឥន្ធនៈ ដើម្បីចាក់បំពេញយានជំនិះរបស់ពួកគេ នៅយប់ថ្ងៃព្រហស្បតិ៍ ដោយភ័យខ្លាចថា តម្លៃប្រេងឥន្ធនៈនឹងកើនឡើងនៅថ្ងៃបន្ទាប់។

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរបស់ប្រទេសវៀតណាម និងក្រសួងហិរញ្ញវត្ថុ នឹងចេញសេចក្ដីជូនដំណឹងពីបម្រែបម្រួលតម្លៃប្រេងឥន្ធនៈ នៅថ្ងៃសុក្រនេះ។ ក្រសួងទាំងពីរ នឹងធ្វើការផ្លាស់ប្តូរតម្លៃប្រេងឥន្ធនៈ ៣ដងក្នុងមួយខែ គឺនៅថ្ងៃទី១ ទី១១ និងថ្ងៃទី២១ ពោលគឺក្នុងរង្វង់ ១០ថ្ងៃ។ ពីមុន តម្លៃត្រូវបានកែតម្រូវក្នុងរង្វង់ ១៥ថ្ងៃ។

ប្រជាជនវៀតណាម សង្កេតឃើញ ចាប់តាំងពីថ្ងៃទី២ ខែមករា តម្លៃប្រេងឥន្ធនៈ បានឡើងថ្លៃ ៦ដង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង