×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Chelsea ប្រឈមនឹងការកាត់៩ពិន្ទុ បើមិនអាចបើកប្រាក់ខែឱ្យកីឡាករ

ប្រសិនបើ Chelsea មិនអាចបើកប្រាកខែឱ្យកីឡាករ និងបុគ្គលិកក្លិបបានទេនោះ ក្លិបនេះ ប្រឈមមុខនឹងការកាត់ចំនួន ៩ពិន្ទុ បើតាមច្បាប់របស់ Premier League ។ នេះបើយោងតាមអ្នកសារព័ត៌មានរបស់ BBC បានបង្ហើបឱ្យដឹង។

ក្រុមរបស់លោក Thomas Tuchel កំពុងឈរនៅលេខ៣ មាន ៥៦ពិន្ទុ មានគម្លាតពីក្រុមលេខ៥ Manchester United ចំនូន ៩ពិន្ទុ។

Chelsea នឹងបើកប្រាក់ខែដល់ដំណាច់ខែមីនា ហើយនឹងបន្តរហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។ សេចក្ដីរាយការណ៍ដដែល បានឱ្យដឹងថា Chelsea ចំណាយ ២៨ លានផោនក្នុងមួយខែលើប្រាក់ខែកីឡាករ និងបុគ្គលិក។ គេមិនដឹងថា បច្ចុប្បន្នក្លិបនេះមានលុយតម្កល់នៅក្នុងធនាគារប៉ុន្មាននោះទេ។ ប៉ុន្តែនៅខែខែមិថុនា ឆ្នាំ២០២១ BBC រាយការណ៍ថា ក្រុមតោខៀវ មាន១៦លាននៅក្នុងកុង។ គេដឹងថា លោក Roman Abramovich ម្ចាស់ក្លិប បានចាក់លុយចូលទៅក្នុងកុងរបស់ Chelsea ជាប្រចាំ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែមហាសេដ្ឋីរុស្ស៊ី មិនអាចបន្តធ្វើរឿងនេះបានទៀតឡើយ ដោយសារការបង្កកទ្រព្យសម្បត្តិ។

មានការព្រួយបារម្ភថា Chelsea មិនមានប្រាក់គ្រប់គ្រាន់ក្នុងការទូទាត់ទេ ហើយមានរដ្ឋាភិបាលអង់គ្លេស និង Premier League ដែលអាចធ្វើការលើបញ្ហានេះបាន។

លោក Abramovich បានរងទណ្ឌកម្មពីរដ្ឋាភិបាលអង់គ្លេស កាលពីថ្ងៃម្សិលមិញ ដោយសារលោកជាមនុស្សជំនិតរបស់ប្រធានាធិបតីរុស្ស៊ី ដែលបានបញ្ជាឱ្យមានប្រតិបត្តិការយោធានៅក្នុងប្រទេសអ៊ុយក្រែន ក្នុងអំឡុងពេល១ខែនេះ។ យ៉ាងណាមិញ រដ្ឋាភិបាលអង់គ្លេស បានសម្រេចផ្ដល់អាជ្ញាបណ្ណពិសេសសម្រាប់ Chelsea ដើម្បីបន្តដំណើរការជាធម្មតា។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង