
Review៖ លើកមុននាយពាក់មី បាននាំចាស់ទុំទៅចូលស្តីអ្នកជិតខាងជាស្រីក្មេង នីឡា ប៉ុន្តែចុងក្រោយត្រូវខាងស្រីបដិសេធមិនព្រមទទួលសំណើឡើយ។ ប៉ុន្តែពេលនេះ នាយពាក់មី ក៏រកបានប្រពន្ធថ្មីក្មេងស្អាតមិនចាញ់ នីឡា ឡើយតែមានចរិតឆ្នាសឆ្នើមខ្លាំងគួរឱ្យខ្លាច។
គ្រាន់តែ នីឡា ចេញពីផ្ទះឈរនិយាយជាមួយប្អូនប្រុសតែគ្រួសារគេសោះ ក៏ប្រពន្ធថ្មីរបស់នាយ ពាក់មី ថា នីឡា និយាយដៀមដាមឱ្យខ្លួនបង្កជាជម្លោះស្រែកឡូឡាផ្អើលគេផ្អើលឯង ដោយរៀបការចូលមិនទាន់បាន១ថ្ងៃផង។
ចង់ដឹងថា ជម្លោះរវាងផ្ទះលេខ១ និងផ្ទះលេខ២ កើតឡើងដោយសារដើមហេតុអ្វីបានជាធ្វើឱ្យប្រពន្ធថ្មីនាយ ពាក់មី ឆេះដុំដល់ថ្នាក់នេះ តោះទៅទស្សនាវីដេអូកំប្លែង ២គ្រួសារទាំងអស់គ្នា៕

(តំណភ្ជាប់ វីដេអូ)