ហាវ៉ៃ៖ ទន្ទឹមនឹងទៅធ្វើការផង និងចាត់ទុកជាដំណើរកម្សាន្តដ៏រីករាយផង Jennie បានបង្ហាញវត្តមាននៅកោះហាវ៉ៃជាមួយតារាល្បីៗជាច្រើន ដែលការងារលើកនេះ Jennie កំពុងក្លាយជាទីចាប់អារម្មណ៍ខ្លាំងលើសកម្មភាពរាំសប្បាយៗ ជាពិសេសការតុបតែងខ្លួនដ៏គួរឱ្យទាក់ទាញជាមួយឈុតពណ៌ផ្កាឈូក បញ្ចេញរាងស៊ិចស៊ីរបស់នាងដែលធ្វើឱ្យអ្នកគាំទ្រអត់ទ្រាំមិនសរសើរមិនបាន។
Jennie ដែលត្រូវបានគ្រប់គ្នាដឹងថា ជាតារាស្រីម្នាក់ដែលមានដងខ្លួនស្រលូន ស៊ិចស៊ី រហូតអ្នកណាៗក៏សរសើរដែរថា នាងមានរូបរាងល្អឥតខ្ចោះ ដែលនេះគឺជាចំនុចពិសេសមួយធ្វើឱ្យម៉ាកយីហោសម្លៀកបំពាក់ល្បីៗជ្រើសរើសយកនាងធ្វើជាទូតសុឆន្ទៈប្រចាំម៉ាករបស់ពួកគេផងដែរ។
ជាមួយនឹងរូបថ្មីៗដែលនាងទើបតែចែករំលែកនៅលើគណនី IG កាលពីម្សិលមិញនេះ Jennie ទទួលបានការកោតសរសើរភ្លូតទឹកភ្លូកដីលើការតុបតែងខ្លួនបែបកម្សាន្តនៅសមុទ្ទយ៉ាងលេចធ្លោទាក់ភ្នែកជាខ្លាំង។ ចង់ដឹងថា រូបភាពទាំងប៉ុន្មាននោះទាក់ទាញចំណាប់អារម្មណ៍ដល់កម្រិតណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕