×

ក្រសួង​ឱ្យគ្លីនិក ឱសថស្ថាន​លក់ថ្នាំ MOLNATRIS បន្តតែ​មិនឱ្យលើស ៦០ដុល្លារ​ក្នុង១ដូស

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ តទៅ បុគ្គលម្នាក់ អាចស្នើសុំទិញឱសថម៉ូលណាទ្រីស ពី ១ប្រអប់ ដល់ ១០ប្រអប់ ហើយមន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរងអាចស្នើសុំទិញ ពី ១០ ប្រអប់ ដល់ ១០០ប្រអប់ (តម្លៃ ៥០ដុល្លារ ក្នុង ១ ប្រអប់) ហើយអាចលក់បន្តមិនលើសពី ៦០ដុល្លារអាមេរិកក្នុង១ដូស។

ក្រសួងបានកំណត់តម្លៃនេះ នៅក្នុងសេចក្ដីជូនដំណឹងមួយដែលចេញផ្សាយកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២។ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និងសាធារណជន អាចបញ្ជាទិញសាជាថ្មីយ៉ាងតិច ១សប្ដាហ៍ក្រោយបញ្ជាទិញលើកចុងក្រោយ។

គេអាចរកទិញឱសថម៉ូលណាទ្រីស (Molnupiravir Capsules 200mg) ដោយផ្ទាល់នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងសាខាប្រៃសណីយ៍កម្ពុជាខេត្ត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង