×

ការប្រចណ្ឌ​បានធ្វើឱ្យ​អ្នកគ្រូពេទ្យ​វណ្ណារី និងនាយប៉ូលិស ខេន ឈ្លោះគ្នា​មួយ​រំពេច​បន្ទាប់ពី​មានក្តីសុខ​មិនបានប៉ុន្មាន

ភ្នំពេញ៖ ប្រហែលដោយសារអ្នកគ្រូពេទ្យ វណ្ណារី មានចិត្តប្រចណ្ឌនឹងនាយប៉ូលិស ខេន ដែលត្រូវមនុស្សស្រីផ្សេងមកមើលថែទាំលោកពេលកំពុងមានរបួសហើយ បានជាប្រែប្រួលអត្តចរិតមួយរំពេចលែងខ្វល់ជាមួយប៉ូលិសសង្ហាដែលធ្លាប់តែស្និទ្ធស្នាលផ្អែមល្ហែមនឹងគ្នា។

ស្របពេលដែលមានបុរសផ្សេង ក៏កំពុងចាប់អារម្មណ៍ជាមួយអ្នកគ្រូពេទ្យស្អាត វណ្ណារី ផងបានធ្វើឱ្យនាយ ខេន កើតចិត្តប្រចណ្ឌខ្លាំងដល់ថ្នាក់ប្រើពាក្យសម្តីមិនសមរម្យថាឱ្យអ្នកគ្រូពេទ្យ វណ្ណារី ក៏ដូចមនុស្សស្រីឯទៀតដែលស្រលាញ់មនុស្សប្រុសសម្លឹងឃើញតែទ្រព្យសម្បត្តិ។

មួយម៉ាត់នេះ បានធ្វើឱ្យអ្នកគ្រូពេទ្យ វណ្ណារី ខឹងនឹងនាយ ខេន ជាខ្លាំងដែលធ្វើឱ្យបញ្ហាកាន់តែមានការយល់ច្រលំគ្នាកាន់តែខ្លាំងឡើង។ មិនដឹងថា ការយល់ច្រលំមួយនេះ អាចធ្វើឱ្យអ្នកទាំង២ត្រលប់មកត្រូវរ៉ូវគ្នាវិញបានដោយរបៀបណានោះទេ បើម្នាក់ៗសុទ្ធតែមានអ្នកផ្សេងតាមចែចង់រៀងខ្លួនបែបនេះ។

ចង់ដឹងកាន់តែច្បាស់ កុំភ្លេចរង់ចាំតាមដានរឿងភាគខ្មែរ “មន្តស្នេហ៍អ្នកគ្រូពេទ្យឆ្នាស” នៅសប្តាហ៍ក្រោយដែលមានផ្សាយជូនទស្សនារៀងរាល់ថ្ងៃចន្ទ-ព្រហស្បតិ៍ នៅលើកញ្ចក់ទូរទស្សន៍ CTN និងផ្សាយផ្ទាល់នៅ CBS Digital លើផេកផ្លូវការរបស់ CTN TV Drama វេលាម៉ោង៧យប់ទាំងអស់គ្នា៕

(តំណភ្ជាប់ វីដេអូ)

https://fb.watch/bIdborMHIo/

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង